ជីវិតកម្សាន្ដ
រឿងភាគចិនមួយត្រូវដកចេញពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយបង្ហាញឈុតលូកចាប់សុដន់តួស្រី
រឿងភាគទូរទស្សន៍ចិនមួយនិយាយអំពីខ្សែជីវិតនៅទីក្រុងរបស់បុរស៤នាក់ ត្រូវបានដកចេញពីគេហទំព័រផ្សាយតាមអ៊ីនធឺណិត បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពាសពេញប្រទេស ចំពោះឈុតលូកចាប់សុដន់តួស្រី និងសាច់រឿងស្រើបស្រាលហួសហេតុ។

ខ្សែភាពយន្តរឿង “Gentlemen of Eastern 8th” គឺជារឿងភាគទូរទស្សន៍មាន ៤០ភាគ ដែលបានចាក់បញ្ចាំងលើកដំបូងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ហើយទើបតែឈានដល់ភាគបញ្ចប់ កាលពីសប្តាហ៍មុន។ ពេលនេះ រឿងភាគនេះត្រូវដកចេញពីបណ្តាញសង្គម បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីមហាជនថា រឿង “Gentlemen of Eastern 8th” បានបង្កឱ្យមានអំពើបៀតបៀនលើស្ត្រីភេទ និងធ្វើឱ្យមនុស្សស្រីរាប់សិបនាក់ផ្សេងទៀតរងភាពអាម៉ាស់។
រឿងនេះបានសម្ដែងដោយតារាសម្ដែងចិនដ៏ល្បីឈ្មោះ Zhang Han ដែលលោកក៏ជាអ្នកផលិតករ និងជាសហអ្នកនិពន្ធមួយរូបផងដែរ។ ក្រោយរងការរិះគន់មិនសំចៃ រឿងភាគទូរទស្សន៍មួយនេះ ត្រូវបានដកចេញភ្លាមៗពីគេហទំព័រចាក់ផ្សាយធំៗក្នុងប្រទេសចិនតែម្ដង។

គួរបញ្ជាក់ដែរថា រឿង “Gentlemen of Eastern 8th” បានចាក់ផ្សាយដំបូងនៅលើទូរទស្សន៍ផ្កាយរណប Hubei ជាមួយនឹងពិន្ទុវាយតម្លៃ ២.១/១០ ពីទស្សនិកជនជាង ១៩០,០០០ នៅលើ Douban ហើយបានក្លាយជារឿងភាគទូរទស្សន៍ចិនដែលអន់បំផុតមិនធ្លាប់មាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយពាក្យចចាមអារ៉ាម អតីតស្វាមី Angelina សាងស្នេហ៍លួចលាក់ជាមួយស្ត្រីមេម៉ាយម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


