ជីវិតកម្សាន្ដ
លះបង់ខ្លាំងណាស់! ម៉ឺន ឯកសុភារិទ្ធ រងរបួសពេលថតភ្លាត់ស្នៀត ក្នុងរឿងសម័យប៉ុលពត
តារាសម្ដែងល្បីលោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នងនៃរបបប៉ុលពត គុកឥតជញ្ជាំង(៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។

តាមការបញ្ជាក់ប្រាប់ពីលោក ម៉ឺន ឯកសុភារិទ្ធ បានឱ្យដឹងថា « របួសមុខនេះ គឺកើតឡើងនៅពេលដែលថតប្លង់ផ្ទុះគ្រាប់បែក ហើយខ្ញុំត្រូវបីកូនរបស់តួស្រី រត់កាត់គ្រាប់បែក។ ប៉ុន្ដែរបួសនេះមិនមែនដោយសារខុសបច្ចេកទេសនៃការបំផ្ទុះគ្រាប់បែកនោះទេ តែដោយសារភ្លាត់ស្នៀតត្រូវក្រចកដៃតួកូនស្រីឆូតលើមុខមួយឆ្នូតវែង»។ លោកបានបន្ដថា «បន្ទាប់ពីកើតហេតុនោះហើយ ខ្ញុំបានទៅរកពេទ្យដើម្បីលាងរបួសស្នាម និងពិគ្រោះជាមួយគ្រូពេទ្យថា ស្នាមរបួសនេះអាចព្យាបាលជាសះស្បើយឆាប់ដែរទេ ព្រោះខ្ញុំចង់ប្រញាប់មកថតរឿងបន្តទៀត»។

លោក ម៉ឺន ឯកសុភារិទ្ធ បន្ថែមថា ទោះបីជាលោកត្រូវរបួសស្នាមមុខក៏ដោយ ក៏ប៉ុន្ដែលោកនៅតែបន្ដថតរឿងមួយនេះដល់ចប់ផងដែរ។

នេះអាចបង្ហាញឱ្យឃើញពីការតស៊ូ និងការលះបង់របស់តារាសម្ដែងប្រុសរូបនេះ ចំពោះការសម្ដែងភាពយន្ដខ្មែរមួយនេះ។ លោក ម៉ឺន ឯកសុភារិទ្ធ បន្ដថា «ក្រោយកើតហេតុការណ៍ភ្លាមៗនេះ ក្រុមការងាររបស់ផលិតកម្មសាស្ត្ រា(Sastra Film) បានយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះរូបខ្ញុំខ្លាំងមែនទែន។ មានអ្នកខ្លះរត់ទៅទិញថ្នាំលាងរបួស រត់ទៅរកសំឡីជូតមុខរបួស ទាំងមិនខ្វល់ពីភាពនឿយហត់របស់ខ្លួនឯងឡើយ ហើយក៏មានអ្នកខ្លះប្រាប់ពីវិធី និងឈ្មោះថ្នាំព្យាបាលកុំឱ្យមានស្នាមសន្លាកលើផ្ទៃមុខទៀតផង»។ លោកនិយាយទៀតថា រឿងនេះគឺលោកពិបាកសម្ដែងស្រាប់ទៅហើយ ជាពិសេសក៏មានប្លង់ខ្លះត្រូវលះបង់ខ្លាំងផងដែរ ក៏ប៉ុន្ដែលោករំពឹងទុកថា តាមរយៈខ្សែភាពយន្ដរឿង «កាំជណ្ដើរទី៣» នេះ នឹងធ្វើឱ្យហ្វេនៗ ក៏ដូចជាមហាជនទាំងអស់ បានទស្សនានិងជ្រាបកាន់តែច្បាស់ពីជ្រុងមួយទៀតនៃសម័យកាលមួយដ៏សាហាវយង់ខ្នងនៃរបបប៉ុលពត គុកឥតជញ្ជាំង ថាតើលំបាកកម្រិតណា? គ្មានការហូបចុកសុខស្រួល និងមិនបានសម្រាកគ្រប់គ្រាន់ទេ។

រឿង«កាំជណ្ដើរទី៣» ត្រូវបានផលិតឡើងដោយផលិតកម្ម (Sastra Film) ដោយមានការចូលរួមពីសំណាក់តារាសម្តែងល្បីឈ្មោះបីរូប គឺកញ្ញា នី មុនីនាថ លោក អ៊ុន សិទ្ធា និងលោក ម៉ឺន ឯកសុភារិទ្ធ ដែលមានការផ្តួចផ្តើមគំនិត និងទីប្រឹក្សាផលិតពីព្រឹទ្ធាចារ្យខាងភាពយន្ត មានឈ្មោះល្បីល្បាញមួយរូប និងមានការចូលរួមគ្រប់គ្រងប្លង់ថតអ្នកជំនាញជើងចាស់លោក សុខ សំអាត។ រឿងនេះត្រូវបានរំពឹងទុកថា នឹងក្លាយជាភាពយន្ដដ៏ល្បីកក្រើក បន្ទាប់ពីការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅដើមខែមករា ឆ្នាំ ២០២១ ដោយមានការ Live លើ Facebook និង Youtube Sastra Film ផងដែរ៕


ចុចអាន៖ រ៉ាប៊ី រំភ្លើបខ្លាំងក្រោយផ្ទុះការគាំទ្របទថ្មី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល