ជីវិតកម្សាន្ដ
ម្ចាស់ផលិតកម្ម LD ថា ឈប់បញ្ចាំងរឿងថៃជាដំណឹងល្អ ដ្បិតអីភាពយន្តថៃមួយ គ្រាន់តែមានតារាខ្មែរសម្តែង ក៏គេមិនគាំទ្រដែរ
ផលិតករភាពយន្តខ្មែរល្បីឈ្មោះលោក លៀក លីដា បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានជូនយោបល់ទៅរាជរដ្ឋាភិបាលពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តរបស់ថៃ លើកញ្ចក់ទូរទស្សន៍នៅកម្ពុជាទាំងអស់។

ផលិតករខ្មែរលោក លៀក លីដា បានចាត់ទុកថានេះ គឺជាដំណឹងល្អសម្រាប់ផលិតករខ្មែរ និងសិល្បករខ្មែរទាំងអស់ព្រោះថៃ ពិតជាជ្រុលនិយមណាស់។ លោកលើកឡើងដែរថា “រឿងថៃមួយ ដែលយកតារាសម្ដែងខ្មែរកញ្ញា ញ៉ែម ស្រីពេជ្រ យកទៅសម្ដែងជាតួឯកដែលផលិតដោយផលិតករថៃ ក៏គេមិនគាំទ្រដែរ តែបើរឿងគេវិញចូលមកយើងតួសម្ដែងគេយើងគាំទ្រទាំងអស់”។ លោកបន្ថែមថា “នេះជារឿងដែលគេមិនគាំទ្រព្រោះមានតារាសម្តែងខ្មែរយើង”។
យ៉ាងណា ជុំវិញដំណឹងនៃការបញ្ឈប់ការចាក់ផ្សាយភាពយន្តថៃនេះ ក៏មានការបញ្ចេញមតិពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែរថាសង្ឃឹមថា ថ្នាក់ដឹកនាំលោកឧកញ៉ាធំៗ ងាកមកជួយឧបត្ថម្ភគាំទ្រការផលិតភាពយន្តខ្មែរ បិទរឿងគេក្នុងទូរទស្សន៍ ហើយក៏ត្រូវមានរឿងភាគខ្មែរយើងកាន់តែច្រើនដែរ។
បើតាមការជូនដំណឹងរបស់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ ទៅកាន់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា គឺត្រូវចូលរួមបញ្ឈប់ការចាក់ផ្សាយរឿងថៃគ្រប់ប្រភេទលើកញ្ចក់ទូរទស្សន៍របស់ខ្លួនជាកំហិត ចាប់ពីថ្ងៃនេះតទៅ។
ជាមួយគ្នានេះដែរ គេសង្កេតឃើញមានមហាជនរួមទាំងសិល្បករ-សិល្បការិនីខ្មែរជាច្រើន បានបង្ហាញការគាំទ្រចំពោះចំណាត់ការនៃការរបស់សម្តេចតេជោ ហ៊ុន សែន ជូនយោបល់បញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃនៅកម្ពុជា៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


