ជីវិតកម្សាន្ដ
YaYa បង្អួតរាងស្វែលក្នុងឈុតប៊ីគីនី និងថែមទាំងថេកឲ្យ Nadech ទៀត
តារាសម្ដែងស្រី Yaya Urassaya បានបង្អួតរូបប៊ីគីនីមួយឈុតទៀតលើឆ្នេរសមុទ្រ ហើយថែមទាំងថេកឲ្យសង្សារបណ្ដូលចិត្ត Nadech ថែមទៀត។

ក្នុងរូបភាពដែលមហាជនបានឃើញនោះ Yaya បានឈរគ្រលែងចង្កេះស្ដើងក្នុងឈុតប៊ីគីនីពណ៌ផ្កាឈូក មានស្បៃរុំល្វែងក្រោម តែយ៉ាងណា អ្នកគាំទ្រនៅតែអាចមើលឃើញពីភាពសិចស៊ីរបស់នាងបានដដែល។ ជាពិសេស YaYa ក៏បានថេកឲ្យ Nadech យ៉ាងគឃ្លើនថែមទៀត។ ដែលនេះបង្ហាញថា គូស្នេហ៍ Nadech-YaYa ហ៊ានបើកដៃរឿងស្លៀកប៊ីគីនីបង្ហាញសាធារណជនខុសពីគូដទៃទៀត ក្នុងវិស័យសិល្បៈថៃផងដែរ។

យ៉ាងណាមិញ ថ្វីត្បិតតែមិនសិចស៊ីខាងក្រោមហួសហេតុក៏ពិតមែន ប៉ុន្តែរូបភាពនេះ បានធ្វើឲ្យ Nadech ហាក់ប្រច័ណ្ឌនឹងសង្សារខ្លះដែរ ហើយថែមទាំងព្រលយពាក្យថា “សូមកុំប្រាប់ខ្ញុំ ឬថេកឲ្យខ្ញុំអី”។ ទន្ទឹមនោះ អ្នកនិយមលេងបណ្ដាញអ៊ិនធើណេតបាននាំគ្នាចូលចុច like យ៉ាងគគ្រឹកគគ្រេង អ្នកខ្លះបានខមិនថា Nadech ប្រច័ណ្ឌនឹងគូស្នេហ៍ខ្លាំងណាស់មើលទៅ។ មើលតែតាមការខមិនតបតវិញ គឺដឹងណាស់ទៅហើយ។

គួរបញ្ចាក់ថា តារាសម្ដែងស្រី Yaya Urassaya ដែលបច្ចុប្បន្ននេះ ឧស្សាហ៍បញ្ចេញរូបភាពសិចស៊ីខ្លាំងអង្រួនដល់បេះដូងអ្នកគាំទ្រជាខ្លាំង ក្រោយប៉ុន្មានថ្ងៃនេះនាងទើបតែបញ្ចេញរូបភាពសិចស៊ីប៉ុន្មានឈុត ដោយស្លៀករ៉ូបពណ៌ខ្មៅចំហដើមទ្រូងឃើញក្បាលពោះ ខណៈអ្នកគាំទ្រម្នាក់ៗសឹងរលាយបេះដូង ពេលបានឃើញហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YaYa បញ្ចេញរូបលើឆ្នេរសមុទ្រម្ដងទៀត តែលើកនេះហាក់សិចស៊ីខ្លាំង
ចុចអាន៖Kimberly ទម្លាយថា មង្គលការនាងគ្រោងនឹងធ្វើឆ្នាំក្រោយ ហើយស្លៀកឈុតកូនក្រមុំតែមួយប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


