ជីវិតកម្សាន្ដ
ក្រោយល្បីតោងមិត្តស្រីជាអ្នកមានរៀបការ ពេលនេះសង្សារ Ananda ចេញមុខបកស្រាយជំនួសមិត្តប្រុស
កាលពីប៉ុន្មានថ្ងៃមុន បណ្ដាញផ្សព្វផ្សាយព័ត៌មានថៃ ផ្ទុះល្បីរឿងតារាប្រុស Ananda Everingham លុតជង្គង់សុំមិត្តស្រីរៀបការក្រោមភ្លៀងរលឹមយ៉ាងផ្អែមល្ហែម ធ្វើឱ្យសាធារណជនលួចច្រណែនសឹងគ្រប់គ្នា។

ទន្ទឹមនឹងគ្នាដែរ ព័ត៌មានចចាមអារ៉ាមមួយចំនួននិយាយថា Ananda សុំ Nat Nicha ដែលជាមិត្តស្រីរៀបការ ដោយសារនាងជាកូនចៅអ្នកជំនួញធំនៅក្នុងប្រទេស ពេលនេះ Nat Nicha បានចេញមុខមកបកស្រាយច្បាស់ ស្រាយមន្ទិលអ្នកគាំទ្រហើយ។

នៅលើបណ្ដាញសង្គមរបស់ Nat Nicha នាងបានសរសេរបង្ហោះថា នាងសូមចេញមុខមកបកស្រាយពីប្រវត្តិផ្ទាល់ខ្លួនរបស់នាង ដោយសារសាធារណជនមួយចំនួនមានការយល់ច្រឡំថា នាងគឺជាអ្នកស្នងមរតករបស់យីហោខោអាវទ្រនាប់ដ៏ល្បីល្បាញលំដាប់ប្រទេស។ តាមពិត Nicha ជាប់សែស្រឡាយអ្នកជំនួញពិតមែន ប៉ុន្តែនាងមិនពាក់ព័ន្ធនឹងការអាជីវកម្មធំនេះឡើយ ហើយនាងក៏មិនមែនជាអ្នកស្នងមរតកអ្វីដែរ។

ក្រោយសាមីចេញមុខបកស្រាយបែបនេះ អ្នកគាំទ្រអស់ការមន្ទិលលើអ្នកទាំងពីរ ហើយសង្ឃឹមថាពួកគេនឹងជួបសុភមង្គល ក្រោយរើសផ្លូវរួមគ្នា៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដើរម៉ូដមួយឈុតនេះ Pancake ត្រូវអ្នកគាំទ្រសរសើរថាស្អាតខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


