Connect with us

ជីវិតកម្សាន្ដ

ផលិតកម្ម JYP ទម្លាយប្រាក់ចំណេញត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២

បានផុស

នៅ

ទីភ្នាក់ងាររបស់ផលិតកម្ម JYP Entertainment បានរាយការណ៍ពីប្រាក់ចំណេញសម្រាប់ការលក់អាល់ប៊ុមបូករួមជាមូយការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក ត្រឹមត្រីមាសទី ២ ក្នុងឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតកម្មបានបង្ហើបឲ្យដឹងថា ប្រាក់សរុបដែលផលិតកម្មទទួលបានពីការលក់អាល់ប៊ុមមានចំនួន ៦៧.៧ ពាន់លានវ៉ុន (៥១.៧ លានដុល្លារ) ពោលកើនឡើង ៦៧ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ។

ចំណែកប្រាក់ចំណេញសរុបពីប្រតិបត្តិការផលិតអាល់ប៊ុម និងរៀបចំការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក JYP កើបលុយបានចំនួន ២៤.២ ពាន់លានវ៉ុន (១៨.៥ លានដុល្លារ) កើនឡើងមិនធម្មតារហូតដល់ ១៥៣ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ។

ក្នុងនោះក៏មានការចូលរួមពីអាល់ប៊ុមទោលរបស់តារាចម្រៀងស្រី Nayeon សមាជិកក្រុម TWICE ប្រមាណ ២៩.៤ ពាន់លានវ៉ុន (២២.៤ លានដុល្លារ) ជាមួយនឹងការលក់ទាំងរូបឌីជីថល ខណៈដែល ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ TWICE នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក និងការ ប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ Stray Kids បានរួមចំណែកប្រហែល ១០ ពាន់លានវ៉ុន (៧.៦២ លានដុល្លារ) ។

ទន្ទឹមនឹងនេះ ក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ JYP រំពឹងថានឹងរកចំណូលបានបន្ថែមទៀតតាមរយៈ ការចេញអាល់ប៊ុមថ្មីរបស់ ITZY ក៏ដូចជាអាល់ប៊ុមថ្មីរបស់ TWICE ជាពិសេសទីភ្នាក់ងារនេះកំពុង រៀបចំបង្កើតក្រុមថ្មីចំនួន ៣ នៅឆ្នាំ ២០២៣ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន៖រៀបការជិត ៥ ខែ Hyun Bin បង្ហើបជីវិតរស់នៅជាមួយភរិយា និងជិតក្លាយជាឪពុកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម