ជីវិតកម្សាន្ដ
រៀបការជិត ៥ ខែ Hyun Bin បង្ហើបជីវិតរស់នៅជាមួយភរិយា និងជិតក្លាយជាឪពុកគេ
តារាសម្ដែងកូរ៉េ Hyun Bin បានទម្លាយអារម្មណ៍ពិតក្រោយរៀបការជាស្វាមី និងជិតក្លាយជាឪពុកគេ ក្នុងសន្និសីទសារព័ត៌មាននៃភាពយន្តថ្មី “Confidential Assignment 2: International” ថាមិនមានអ្វីផ្លាស់ប្ដូរឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រារព្ធឡើងនៅ Grand Ballroom នៃសណ្ឋាគារ Seoul ដោយមាន នាយក Lee Suk Hoon, Hyun Bin, Yoo Hae Jin, YoonA និងតារាសម្ដែង Jin Sun Kyu បានចូលរួម ខណៈលោកបានបង្ហាញការដឹងគុណរបស់ខ្លួន បន្ទាប់ពីអ្នកទាំងនោះ បានមកអបអរសាទរក្នុងពិធីរៀបការលោក។

ក្នុងពិធីនោះ គេបានសួរលោកថា ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្ដែង Son Ye Jin និងថែមទាំងមានកូនដំបូងជាមួយគ្នាទៀត តើមានអ្វីផ្លាស់ប្ដូរ ចាប់តាំងពីពេលនោះមក។ Hyun Bin បានឆ្លើយថា “មិនមានអ្វីពិសេសប្រែប្រួលទេ ដោយសារតែនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ អ្វីដែលខ្ញុំរង់ចាំ កាន់តែព្រួយបារម្ភ គឺខ្ញុំចង់ឲ្យគម្រោងភាពយន្តរបស់ខ្ញុំត្រូវបានគេស្រឡាញ់។ ខ្ញុំបារម្ភអំពីរបៀបដែលទស្សនិកជន នឹងមើលទៅគម្រោងភាពយន្ត ខ្ញុំសង្ឃឹមថា អ្នកនឹងមានសុទិដ្ឋិនិយម ខណៈពេលដែលខ្ញុំខិតខំធ្វើការណាស់ក្នុងរឿងនេះ។”
យ៉ាងណាមិញក្រោយ Hyun Bin ឆ្លើយរួច គេអាចសន្និដ្ឋានបានថា តារាសម្ដែងរូបនេះកំពុងព្រួយបារម្ភជាមួយនឹងភាពយន្តថ្មីរបស់ខ្លួន ខ្លាចថាពុំសូវមានអ្នកគាំទ្រដូចកាលលោកនៅលីវ។ ប៉ុន្តែបើអ្នកជាហ្វេនពិត ទោះអាយដលខ្លួនរៀបការហើយក្ដី ក៏នៅតែចាំគាំទ្រជារៀងរហូតដែរ។

គួរបញ្ជាក់ដែរថា Hyun Bin បានរៀបការជាមួយតារាសម្តែង Son Ye Jin កាលពីថ្ងៃទី ៣១ ខែមីនា បានធ្វើឲ្យកក្រើកពិភពសិល្បៈកូរ៉េ ហើយនៅដើមខែមិថុនា ពួកគេបានទម្លាយថា Son Ye Jin មានផ្ទៃពោះកូនដំបូង៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនារូបថតអាពាហ៍ពិពាហ៍តួឯក ” Crash Landing On You” ខណៈនេះ ចេញជាផ្លូវការហើយ
ចុចអាន៖សមាជិក BTS ចំនួន ២ រូប ទៅទស្សនាការប្រគំតន្ត្រីរបស់ Billie Eilish
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


