ជីវិតកម្សាន្ដ
ប៊ុត សីហា ទម្លាយរឿងឈឺចាប់ក្រោយភរិយាបោះបង់ចោល ស្របពេលជីវិតធ្លាក់ដល់ចំណុចសូន្យ
កន្លងមកគេសង្កេតឃើញថា សម្រាប់ទីផ្សារសិល្បៈរបស់តារាចម្រៀង និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា បានធ្លាក់ចុះជាខ្លាំងបន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។ ម្យ៉ាងកាលនោះខ្សែជីវិតរបស់ ប៊ុត សីហា ពោលពេញដោយរឿងរ៉ាវចាក់ស្រេះជាច្រើន។

បន្ទាប់ពីការបាត់មុខពីសិល្បៈមួយរយៈតារាចម្រៀងប្រុសលោក ប៊ុត សីហា កាលពីថ្មីៗកន្លងទៅលោកបានចេញមុខប្រកាស ដោយទទួលស្គាល់ពីកំហុសឆ្លងរបស់ខ្លួន និងបានសច្ចាជាមួយអ្នកម្តាយជាទីស្រលាញ់ថា លោកឈប់ធ្វើឲ្យម្តាយ-ឪពុកពិបាកចិត្តដូចមុនទៀតហើយ ពោលគឺ សីហា បានសន្យាកែប្រែរាល់កំហុសដែលធ្លាប់កើតមានឡើងកន្លងមក។

ដោយឡែករហូតមកទល់ពេលនេះ បើគេសង្កេតនៅលើទំព័រហ្វេសប៊ុករបស់លោក ប៊ុត សីហា ជារឿយៗលោកនៅតែបន្តបង្ហោះសារហាក់មានបញ្ហាមិនសប្បាយចិត្តឡើយ ខណៈកាលពីថ្ងៃទី ២៣ ខែសីហានេះ លោក ប៊ុត សីហា ក៏បានបញ្ចេញសារថ្មី និយាយរឿងឈឺចាប់មួយចំនួនពាក់ព័ន្ធជីវិតគ្រួសារធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

ផ្អែកតាមបង្ហោះពីសំណាក់លោក ប៊ុត សីហា បានរៀបរាប់ខ្លឹមសារឈឺចាប់ថា ខ្ញុំគ្មានអ្វីសោះ គ្មានគ្រប់យ៉ាង គ្មានសូម្បីតែកេរ្តិ៍ឈ្មោះ អ្នកក៏ចាកចេញទៅទាំងដែលកូនកំពុងពេញមឹម(ប៉ៅ)ព្រោះតែអ្នក ខ្ញុំចោលសិល្បៈ ចោលការខិតខំកន្លងមកតាមអ្នកមិនចេញបទថ្មីក៏ព្រោះតាមអ្នកដើម្បីកូន ដល់ខ្ញុំលែងល្បីលែងមានគ្រប់យ៉ាងអស់រកស៊ីលែងទៅមុខ អ្នកដាក់មេផាយទៅយ៉ាងរលូនដោយទុកកូនចោល។


តារាចម្រៀងលោក ប៊ុត សីហា បាននិយាយទៀតថា ខ្ញុំរៀងហើយស្រីស្អាតអើយ ខ្ញុំស្តាយក្រោយណាស់ អរគុណម៉ែ និងបងៗដែលជួយមើលថែកូនខ្ញុំ (មេរៀនចងចាំ)។ ពាក់ព័ន្ធរឿងរ៉ាវខាងលើរហូតមកដល់ពេលនេះ យើងមិនទាន់ទាក់ទងដើម្បីសូមការបកស្រាយបន្ថែមពីលោក ប៊ុត សីហា បាននៅឡើយទេ ខណៈអ្នកគាំទ្រមួយចំនួនបានផ្ញើសារលើកទឹកចិត្តឲ្យលោកងើបតស៊ូជាថ្មី៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


