ជីវិតកម្សាន្ដ
អ្នកគាំទ្រទម្លាយរូបកុមារភាព តួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍ទេវតា ៣ ជាតិ” អបអរខួបកំណើត ៣៦ ឆ្នាំ
ក្នុងឱកាសគម្រប់ខួបវ័យ៣៦ឆ្នាំ របស់កំពូលតារាសម្ដែងចិន Yang Mi បណ្ដាអ្នកគាំទ្ររបស់នាងជាច្រើន បានទម្លាយរូបថតកាលនៅជាកុមារី ក្នុងរឿងភាគបុរាណមួយ។

ជាមួយគ្នានេះដែរ នៅថ្ងៃនេះតែម្ដង គឺជាថ្ងៃកំណើតរបស់ Yang Mi ហើយឆ្នាំនេះតួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍ទេវតា៣ជាតិ” ឈានចូលវ័យ៣៦ឆ្នាំហើយ។ មិនត្រឹមតែប៉ុណ្ណឹងមិនទាន់គ្រប់ទេ វាក៏ជាថ្ងៃគម្រប់ខួប២០ឆ្នាំ ដែលនាងដើរលើវិថីសិល្បៈតាំងពីក្មេងផងដែរ។

ដោយឡែកក្នុងចំណោមនោះ ក៏មានអ្នកគាំទ្រទូទាំងទ្វីបអាស៊ីបានរួបរួមគ្នាជូនពរតារារូបនេះ តាមរយៈពិភពអនឡាញហើយរង់ចាំរឿងភាគដែលនាងសម្ដែងក្នុងឆ្នាំនេះថែមទៀត។

ត្បិតថា Yang Mi មានអាយុច្រើនក្នុងពិភពសម្ដែងក្ដី ប៉ុន្តែតារាស្រីរូបនេះនៅតែអាចរកចំណូលបានច្រើនក្នុងមួយឆ្នាំៗតាមរយៈរឿងភាគ ភាពយន្ត និងពាជ្ជកម្មក្នុងឬក្រៅប្រទេសដែលមានរូបនាង។ ក៏មិនមានអ្វីចម្លែក ដែលសព្វថ្ងៃនាងមានប្រជាប្រិយភាពខ្លាំង ហើយទទួលការងារច្រើនសឹងរកពេលសម្រាកគ្មាន។

គួរបញ្ជាក់ដែរថា Yang Mi ត្រូវបានទស្សនិកជនស្គាល់ដំបូង បន្ទាប់ពីល្បីដោយសារតួរឿង “Luo Qingchuan” ក្នុងរឿងភាគដែលមានអ្នកមើលច្រើន មុននឹងក្លាយជាតារាក្នុងវិស័យសិល្បៈ ហើយអ្វីដែលធ្វើឲ្យមហាជនស្គាល់នាងច្បាស់គឺរឿង “និស្ស័យស្នេហ៍ទេវតា៣ជាតិ” នេះតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខយូរ តារាស្រី ចិន ស្អាតបំផុតក្នុងទសវត្សរ៍ទី ៩០ បង្ហាញពីជីវិតបច្ចុប្បន្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


