ជីវិតកម្សាន្ដ
អ៊ុន សិទ្ធា ពន្លះយ៉ាងចាស់ដៃលើម្ចាស់ផលិតកម្មមួយចំនួន ខណៈស៊ីដាច់លុយតារាភេទទី៣ម្នាក់ដែលឈឺធ្ងន់រហូតស្លាប់
ទស្សនិកជនបានសម្តែងនូវការសោកស្តាមយនិងរន្ធត់ចិត្តជាពន់ពេកក្រោយទទួលដំណឹងមរណភាពរបស់តារាសម្តែងភេទទី៣ ឈ្មោះ មុន្នីរក្សា ហៅ ចូចូ ទាំងវ័យក្មេងដោយសារជំងឺធ្ងន់ធ្ងរមិនអាចសង្គ្រោះជីវិតបានឡើយ។
ទន្ទឹមគ្នានៃការស្លាប់របស់តារាសម្តែងភេទទី៣ ចូចូ ទើបបានរយ:ពេលប្រមាណ២ថ្ងៃនេះស្រាប់តែកើតមានរឿងរ៉ាវដ៏ហួសចិត្តជាបន្តបន្ទាប់ក្រោយមានដំណឹងថា មានម្ចាស់ផលិតកម្មមួយចំនួនបានស៊ីដាច់លុយតារាសម្តែងភេទទី៣រូបនេះដោយគ្មានធម៌មេត្តា។ ជាក់ស្តែងតារាប្រុសលោក អ៊ុន សិទ្ធា មុននេះបានចេញមុខពន្លះយ៉ាងធ្ងន់ៗលើបុគ្គលដែលមានបំណងស៊ីដាច់លុយរបស់ មមុន្នីរក្សា ថែមទៀតផង ។

តាមរយ:ខ្លឹមសាររបស់តារាសម្តែងលោក អ៊ុន សិទ្ធា បានរៀបរាប់ថា ម្ចាស់ផលិតកម្មដែលមានខ្លួនមួយចំនួនដែលមិនបេីកលុយអោយគ្នាឃេីញនៅ ! អ្នកឯងឃេីញហេីយមានវិប្បដិសារីទេ? ចេះស្តាយក្រោយទេ ? ចេះអាណិតអាសូរអ្នកទន់ខ្សោយទេ? អ្នកឈឺអ្នកឯងមានលុយទៅព្យាបាលដល់បរទេស ចុះគ្នាដែលជាអ្នកធ្វេីការអោយអ្នកឯងមិនដែលស្គាល់ថ្ងៃយប់ទាំងកូវីដកំពុងរាតត្បាត ក៏ខំធ្វេីការអោយដែរ ព្រោះអ្វីមានយល់អត់?។

លោកនិយាយទៀតថា កម្មនេះនឹងសងអ្នកឯងក្នុងជាតិនេះ អ្នកឯងសាងអី្វអ្នកឯងនឹងទទួលវិញលេីសកម្មអ្នកឯងសាងទៅទៀត។ អ្នកឯងមេីលឃេីញហេីយបេីមានអារម្មណ៍ឈឺចាប់នឹងពាក្យខ្ញុំសរសេរ អាចមកតទល់ជាមួយខ្ញុំបានស្វាគមន៍ជានិច្ច។ ប្អូនខ្ញុំមុននឹងស្លាប់ក៏ប្រាប់ដែរថា នឹងទារលុយវាមកវិញអ៊ីចឹងអ្នកឯងចាំទទួលកម្មផលដែលអ្នកឯងបានសាងម្តងបន្តិចៗជាងប្អូនខ្ញុំដែលឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ។

សូមបញ្ជាក់ថា តារាសម្តែង ប៉ុល មុន្នីរក្សា ហៅ ចូចូ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ក្នុងវ័យ៣០ឆ្នាំដោយសារជំងឺផ្លូវដង្ហើម និងរលាកស្រោមខួរក្បាល។ តាមរយ:ដំណឹងមរណរបស់តារាភេទទី៣រូបនេះ បានធ្វើឲ្យអ្នកសិល្បៈជាច្រើនសម្តែងការអាណិតនិងសោកស្តាយព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


