ជីវិតកម្សាន្ដ
Aum patcharapa បង្ហោះរូបស្លៀកពាក់សាមញ្ញ តែស្អាតនិងទាក់ទាញខ្លាំង
អ្នកគាំទ្រជាច្រើនសម្រុកចូល Like និងស៊ែរលើរូបតារាសម្ដែង Aum ក្នុងបណ្ដាញសង្គម IG បន្ទាប់ពីនាងទម្លាយរូបភាពថ្មីស្រឡាងមួយ បង្ហាញឲ្យឃើញចង្កេះស្ដើងជាងមុនខ្លាំង។

ជាមួយគ្នានេះដែរ Aum Patcharapa បានបង្ហោះរូបពាក់អាវពណ៌សដៃខ្លី និងរួមទាំងស្លៀកខោខូវប៊យ បង្ហាញក្បាលពោះសំប៉ែត និងចង្កេះអក្សរ S ថែមទៀត។ អ្វីដែលកាន់តែពិសេសនោះគឺឈុតមួយទៀតអាវដៃខ្លីដូចគ្នា តែមានក្រឡាការ៉ូ ក៏ទាក់ទាញខ្លាំងមិនធម្មតាដូចគ្នាដែរ។ លើសពីនេះ Aum ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងក្រោយបង្ហោះរូបពីរសន្លឹកនេះរួចមក។

បន្ទាប់ពីរូបភាពនេះត្រូវបានគេផ្សព្វផ្សាយពាសពេញអ៊ីនធឺណិត ហ្វេនៗជាច្រើនបានចូលមកបញ្ចេញមតិថា រូបរាងរបស់នាងស្អាតខ្លាំងជាងមុន និងមានរាងរៅខុសពីមុនខឆ្ងាយ ខណៈចង្កេះ Aum បង្ហាញឲ្យឃើញកាន់តែងតូចខ្លាំងថែមទៀត។ បន្ថែមពីនេះក៏មានអ្នកស៊ែររូបភាពរបស់នាង ដោយដាក់ខេបសិនថា គួរឲ្យស្រលាញ់ណាស់ និងមើលទៅនាងមានស្ទីលដូចនារីកូរ៉េណាស់។

គួរបញ្ជាក់ដែរថា តារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ Aum Patcharapa មិនថានាងបង្ហោះអ្វីក៏តែងតែទទួលបានការភ្ញាក់ផ្អើលពីអ្នកគាំទ្រជានិច្ច។ ដូចរូបភាពចុងក្រោយដែល Aum បានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី០៣យ៉ាងដូច្នោះដែរ គឺជារូបភាពបង្ហាញពីចង្កេះតូច និងរូបរាងដ៏ក្តៅគគុកបំផុតផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pancake បង្អួតខ្លួនជាមួយក្រណាត់ប្រពៃណី ក្នុងកម្មវិធីបង្ហាញម៉ូដពិភពលោក
ចុចអាន៖Bella បង្ហាញមុខលើក្របទស្សនាវដ្ដីមួយ អ្នកគាំទ្រស្មានតែប្រុសសង្ហា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


