ជីវិតកម្សាន្ដ
Bella បង្ហាញមុខលើក្របទស្សនាវដ្ដីមួយ អ្នកគាំទ្រស្មានតែប្រុសសង្ហា
បន្ទាប់ពីលេចចេញនៅរូបភាពមួយចំនួនលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើនហាក់ស្រឡាំងកាំង និងនិយាយថា មើលតារាសម្ដែងស្រី Bella លែងស្គាល់ដោយគិតស្មានតែប្រុសសង្ហាឯណាមក។

ក្រោយពីសម្រាកពីសម្ដែងរឿងភាគ និងថតស្ពតពាណិជ្ជកម្ម Bella Ranee បានបង្ហាញមុខនៅលើក្របទស្សនាវដ្ដីដ៏ល្បីមួយក្នុងប្រទេសថៃ គឺ Bazaar thailand ក្នុងរូបរាងប្លែកខ្លាំងជាងមុន ដែលរួមបញ្ចូលទាំងភាពរឹងមាំ និងទន់ភ្លន់ជាមួយគ្នា។ យ៉ាងណាមិញ ឈុតនេះដែរក៏ត្រូវបានគេដឹងថា ជាម៉ូដសំលៀកបំពាក់ប្រចាំ Fall-Winter 2022 ពី Fendi ដែលបង្កើតឡើងដោយលោក Kim Jones ខណៈរូបរាងថ្មីនេះ ស្ទើរតែមិនអាចចំណាំបាន ហើយអ្នកគាំទ្រក្រឡេកមួយភ្លែតគិតស្មានថាជាប្រុសសង្ហាមកពីណា តាមការពិតគឺតួឯកស្រីក្នុងរឿង “បុព្វេសន្និវាស “សោះ។


បន្ទាប់ពីរូបភាពនេះចេញផ្សាយលើអ៊ីនធឺណិត ក៏មានមហាជនជាច្រើនបានបញ្ចេញមតិសរសើរ Bella ថាមុខមាត់ស្អាត ឡូយសង្ហា និងចង់កក់ទុក ។ លើសពីនេះ អ្នកខ្លះថែមទៀតទាំងបន្ថែមថា នាងកាន់តែស្រស់ស្អាត និងប្លែកពីមួយថ្ងៃទៅមួយថ្ងៃ មិនថាស្ថិតក្នុងទម្រង់បែបណា មកបង្ហាញជូនដល់អ្នកគាំទ្រឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតចុងក្រោយរបស់ Mai Davika នៅប៉ារីស ត្បិតថាដើមទ្រូងថ្នល់ជាតិ តែសិចស៊ីខ្លាំង
ចុចអាន៖ស្ទាយផាត់មុខថ្មីរបស់ Yaya កំពុងទាក់ចិត្តអ្នកគាំទ្រគ្រប់ស្រទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


