ជីវិតកម្សាន្ដ
លីម តិចម៉េង សុំចិត្តមហាជន កុំស្អប់កុំខឹង ក្រោយបំពេញក្តីស្រមៃសាក់យ័ន្តលើខ្នង
តារាចម្រៀងវ័យក្មេង និងជាម្ចាស់ពានរង្វាន់ប្រឡងចម្រៀងលំដាប់ពិភពលោក លីម តិចម៉េង បច្ចុប្បន្ន ត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រពីទស្សនិកជនមានការកើនឡើងជាបន្តបន្ទាប់។ ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗ មានអ្នកទៅគាំទ្រភ្លូកទឹកភ្លូកដី។

ទន្ទឹមពេលជាមួយគ្នាដែលកំពុងតែជោគជ័យលើវិថីសិល្បៈនេះដែរ តារាចម្រៀង លីម តិចម៉េង ស្រាប់តែប្រកាសពីការបំពេញក្តីស្រមៃរបស់ខ្លួនមួយទៀត គឺតាមរយៈការសាក់រូបយ័ន្តនៅលើខ្នង។

ក្នុងនោះ កំលោះ តិចម៉េង ក៏បានស្នើសុំចិត្តមហាជន និងអ្នកគាំទ្រ កុំស្អប់ កុំខឹងរូបលោកផងដែរ។

បង្ហោះភ្ជាប់នឹងរូបភាពសាក់យ័ន្តនៅលើខ្នងនេះដែរ លោក លីម តិចម៉េង បានលើកឡើងបែបនេះថាកុំស្អប់ កុំខឹង ណាពុកម៉ែ បងប្អូន ទាំងអស់គ្នា ខ្ញុំបំពេញក្តីស្រមៃទេ ហើយរបស់ទាំងអស់នៅលើសាច់ខ្នងខ្ញុំបាទ គឺជារបស់ដូនតាខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណមក។ តាមរយៈនេះគេឃើញមានការបញ្ចេញមតិគាំទ្រ លីម តិចម៉េង គ្រប់ៗគ្នា។

បើយោងតាមខ្លឹមសាររបស់អ្នកគាំទ្រមួយចំនួនលើកឡើងថា ល្អណាស់ idol នេះជាមួយផ្នែកឲ្យតម្លៃនិងផ្សព្វផ្សាយ នៃវប្បធម៌ខ្មែររបស់យើង ព្រោះការសាក់យ័ន្តនេះ ប្រទេសថៃ បានកំពុងតែដណ្ដើមយក និងបង្អួតទៅកាន់ពិភពលោកថា ជាវប្បធម៌របស់ថៃនៅសម័យអយុធ្យា។ ខ្លះទៀតបាននិយាយថា ស្នាមសាក់វាគ្រាន់តែជារូបកាយខាងក្រៅ សំខាន់បេះដូង ចិត្តគំនិតល្អបរិសុទ្ធមានក្នុងខ្លួន វាគ្មានថ្ងៃសាបសូន្យទេ idol ក្នុងបេះដូង។ បងធ្វើត្រូវបំផុត និងរឹតតែគាំទ្រ ព្រោះបងបានថែរក្សារបស់ដូនតាខ្មែរដែលបានបន្សល់តាំងពីបុរាណមក។

គួររម្លឹកថា កាលពីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានរកឃើញម្ចាស់ជ័យលាភីដែលឈ្នះពានរង្វាន់ គឺបានទៅលើកំលោះតូច លីម តិចម៉េង មកពីដែនដីខេត្តកំពង់ចាម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


