ជីវិតកម្សាន្ដ
លីម តិចម៉េង បដិសេធសំណើធានាចេញទៅរស់នៅក្រៅប្រទេសឆ្ងាយពីមាតុភូមិកំណើត
តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង បានចេញមុខបដិសេធនសំណើដែលត្រូវបានបងប្អូនខ្មែររស់នៅឯក្រៅប្រទេសដើម្បីធានាលោកចេញទៅរស់ឯស្រុកគេ។ ខណៈ តិច ម៉េង អះអាងថា ខ្លួនមិនចង់វិចដីខ្មែរមួយក្តាប់យកទៅដេកអោបនៅស្រុកគេទាំងទឹកភ្នែកឡើយ។

តារាចម្រៀងលោក លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពានបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រទស្សនិកជន មានការកើនឡើងជាបន្តបន្ទាប់ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗគឺមានអ្នកទៅច្រើនគួរសមផងដែរ។
យ៉ាងណាមិញឆ្លើយតបនឹងការស្នើរបស់អ្នកគាំទ្រដែលចង់ធានាទៅរស់នៅក្រៅប្រទេសលោក លីម តិចម៉េង បានលើកឡើងថា «អរគុណបងប្អូននៅឯនាយសមុទ្រមួយចំនួនដែលបានផ្តល់ឱកាសហើយធានាឲ្យខ្ញុំទៅនៅទីនោះ តែខ្ញុំបាទសូមបញ្ចាក់ថា ខ្ញុំគ្មានបំណងទៅណាចោលជាតិមាតុភូមិមួយនេះទេ។

លីម តិចម៉េង បន្តទៀតថា “ខ្ញុំមិនចង់វិចដីខ្មែរមួយក្តាប់យកទៅដេកអោបនៅស្រុកគេទាំងទឹកភ្នែកឡើយ ខ្ញុំសុខចិត្តតស៊ូរ លូនក្រាប ប្រឹងប្រែង ដោយខ្លួនឯងនៅទីនេះអស់មួយជីវិតសូមអរគុណ ,បញ្ចាក់បើទៅដើរលេងទៅណា ក៏បានដែរឲ្យតែមានលុយមានពេល “។
គួររម្លឹកដែរថា តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង កាលពីកន្លងទៅធ្លាប់បានមុខបញ្ជាក់ពីគោលជំហររបស់ខ្លួនថា លោកកើតនៅលើផែនដីនេះ មិនក្បត់ផែនដីមួយនេះជាដាច់ខាត ខណៈមានអ្នកគាំទ្រមួយចំនួនសម្តែងការព្រួយបារម្ភខ្លាចលោកធ្លាក់ប្រជាប្រិយភាពជុំវិញការស៊ែរព័ត៌មាននៃការសាងសង់ប្រាសាទថ្មរបស់ថៃដែលមានភាពស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


