ជីវិតកម្សាន្ដ
ចំណេះជាស្ពាន! លីម តិចម៉េង ដាស់សតិអ្នកជំនាន់ក្រោយ គប្បីត្រងត្រាប់រៀនសូត្រ ជៀសវាងសោកស្តាយថ្ងៃក្រោយ
ទាក់ទងនឹងរឿងរ៉ាវដែលសិស្សមិនកត់មេរៀន ហើយបែរជានាំគ្នាវក់លេងទូរស័ព្ទធ្វើឱ្យអ្នកគ្រូខឹងរហូតយកសៀវភៅសិស្សបោះចេញក្រៅថ្នាក់ ខណៈនាំគ្នាសើចក្អាកក្អាយមិនខ្វល់អ្វីទៀតទៀតនោះ លោក លីម តិចម៉េង តារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស បានបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពនេះ និងដាស់តឿនថា “វិន័យសំខាន់ណាស់មិនអាចលេងសើចបានទេ ថ្ងៃណាមួយប្អូននឹងស្តាយក្រោយដោយសារតែសម្តីនេះ”។

តាមរយ:សកម្មភាពរបស់អ្នកគ្រូខាងលើនេះ កំពុងមានការវែកញែក និងមានការបញ្ចេញមតិមួយចំនួនដោយបង្ហាញការអាណិតដល់ទឹកចិត្តរបស់គ្រូដែលខំបង្ហាត់បង្រៀនចង់ឱ្យសិស្សចេះ ប៉ុន្តែសិស្សៗបែរជាមិនស្តាប់តាមគ្រូទៅវិញ ខណ:តារាចម្រៀងលោក លីម តិចម៉េង ក៏បានបញ្ចេញមតិជុំវិញរឿងនេះផងដែរ។
ផ្អែកតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ Bong Pich Kh បានរៀបរាប់ថា “សិស្សស្ទើរមួយថ្នាក់ គ្រូឱ្យកត់មេរៀនអត់បានកត់ ទើបគ្រូខឹងបានយកសៀវភៅបោះចេញក្រៅថ្នាក់មិនកាន់ជើងគ្រូទេ តែមើលសិស្សទាំងនោះទូរសព្ទដៃទំនើបគ្រប់គ្នា ដែលមានន័យថាពួកគេសប្បាយនឹងកម្មវិធីក្នុងទូរសព្ទដោយមិនខ្វល់នឹងកិច្ចការសាលាចូលគិតម្ដងទៀតដើម្បីអនាគទំពាំងស្នងឬស្សី”។
ដោយឡែក ងាកមកចាប់អារម្មណ៍តារាចម្រៀងលោក លីម តិចម៉េង លើកឡើងដែរថា ជំនាន់ខ្ញុំគ្រូឱ្យកត់មេរៀន ឬទន្ទេញមេរៀន បើមិនគោរពតាមទេវិន័យគឺតឹងរឹងជាងនេះឆ្ងាយណាស់អាចសុីរំពាត់ ឬឈរនៅដងទង់ជាតិ១ថ្ងៃពេញ លើសពី៣ដង ត្រូវហៅពុកម៉ែ មកនិយាយគ្នាមិនបានសប្បាយបែបនេះទេ”។
តារាចម្រៀង លីម តិចម៉េង បានបន្ថែមថា “បើទូរស័ព្ទអាចប្រើបានតែពេលក្រៅម៉ោងសិក្សាតែប៉ុណ្ណោះ ម៉ោងសិក្សាអាចយកចូលថ្នាក់រៀនបានតែ 1280 ឬ Nចុចពិល តែប៉ុណ្ណោះ ការពារមានការអ្វីពីគ្រួសារ។ វិន័យសំខាន់ណាស់មិនអាចលេងសើចបានទេ ថ្ងៃណាមួយប្អូននឹងស្តាយក្រោយដោយសារតែសម្តីនេះ ប្អូនៗ ក្មួយៗវ័យសិក្សាត្រូវតែគោរពវិន័យសាលាអោយបានល្អគុណធម៌ត្រូវមានជាប់ខ្លួនជានិច្ច”
តួយ៉ាង សាធារណជន ក៏សម្តែងក្តីបារម្ភផងដែរចំពោះការសិក្សារបស់អ្នកជំនាន់ក្រោយ ដែលហាក់មិនខ្វាយខ្វល់នឹងមុខការសិក្សារៀនសូត្រទាល់សោះ ខណៈមុខវិជ្ជាប្រវត្តិសាស្ត្រ ជាអ្វីដែលអ្នកជំនាន់ក្រោយខ្មែរគ្រប់រូប ត្រូវតែសិក្សាស្វែងយល់ជាដាច់ខាត៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


