ជីវិតកម្សាន្ដ
ទីបំផុត លីម តិចម៉េង សម្រេចពឹងអ្នកច្បាប់ឱ្យជួយ ក្រោយបុរសម្នាក់នៅតែបន្តបៀតបៀនតាមពាក្យសម្តី
ទីបំផុតតារាចម្រៀងលោក លីម តិចម៉េង បានប្រើសិទ្ធិផ្ទាល់ខ្លួនដើម្បីការពារកិត្តិយស ក្រោយត្រូវបានបុគ្គលម្នាក់តែងបង្ហោះសារនៅលើបណ្តាញសង្គមក្នុងន័យជាគូស្នេហ៍ជាមួយលោកហូរហែរ ធ្វើឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោក ខណ:ទង្វើនេះធ្វើឱ្យតិចម៉េងប្រតិកម្មជាបន្តបន្ទាប់។

ជាការពិត ទង្វើនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការខកចិត្តជាខ្លាំង ចំពោះបុរសដែលមានគណនីហ្វេសប៊ុកនិង Tik Tok ឈ្មោះ «គុណ ពៅណា ប្រពន្ធលីម តិចម៉េង» ដោយសារការទទួលយកមិនបានទើបធ្វើឲ្យ លីម តិចម៉េង សម្រេចរត់រកពឹងពាក់មេធាវីឱ្យជួយដោះស្រាយបញ្ហាខាងលើនេះតែម្ដង។
លោក លីម តិចម៉េង បានបង្ហោះខ្លឹមសារភ្ជាប់លិខិតជូនដំណឹងរបស់មេធាវីការពារដោយលោកនឹងទុកពេ ល៤៨ម៉ោងឱ្យបុគ្គលរូបនោះបើសិនជានៅតែបន្តធ្វើ សកម្មភាពដដែលៗទៀតលោកនិងមេធាវីនឹងអនុវត្តតាមនិតិវិធីច្បាប់។
លីម តិចម៉េង បានឲ្យដឹងថា ” ដំបូងនេះខ្ញុំសូមអធ្យាស្រ័យ ដែលរំខានដល់ពុកម៉ែបងប្អូននៅទូទាំងប្រទេ សរំខានដល់រឿងប្រទេសជាតិរបស់ខ្ញុំបាទម្នាក់ដូចគ្នា ដែលកំពុងមានបញ្ហាតែនេះជាវិធីតែមួយគត់ដែលអា ចធ្វើបាន ហើយក៏ជាមេរៀនមួយដែលខ្ញុំមិនដែលជួប និងមិនចង់ជួប”។
លោកបន្តថា “លិខិតជម្រាបជូនសាធារណៈជនដើម្បីការពាររក្សានូវតម្លៃកិត្តិយស ភាពស្អាតស្អំ និង សុខសុវត្តិភាពក្នុងការរស់នៅជាឯកជនភាពក្នុងនាមជាប្រ ជាជនម្នាក់ដោយសារបុគ្គលម្នាក់នេះ ដែលខ្ញុំមិនដែ លស្គាល់ទាល់តែសោះកាលកន្លងមក។ នេះជាលិខិត បញ្ជាក់និងដាស់តឿនចុងក្រោយពីខ្ញុំបាទបន្ទាប់ពីបានដាស់តឿនកាលកន្លងមកគ្មានប្រសិទ្ធភាព”។
បន្ថែមពីនេះ តិចម៉េង បន្ថែមថាក្នុងករណីបុគ្គលនៅក្នុងលិខិតនៅតែបន្តបំពានហើយមិនអនុវត្តតាមការស្នើសុំក្នុងលិខិតនេះទេក្នុងរយះពេល ៤៨ម៉ោង សូមលោកគ្រូអ្នកគ្រូ មេធាវី អនុវត្តតាមនីតិវិធីច្បាប់សូមអរគុណ៕ ចាន់រ៉ា








-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


