ជីវិតកម្សាន្ដ
កាកា អូស្តា្រលី ជូនយោបល់ខ្លះៗ ករណីបុរសម្នាក់តាមរំខានលីម តិចម៉េង មិនឈប់ និងដាស់តឿនឱ្យប្រុងប្រយ័ត្ន
ក្រោយបុរសម្នាក់ដែលតែងតែបង្ហាញការឈ្លក់វង្វេងខ្លាំងទៅលើតារាល្បីឈ្មោះ លីម តិចម៉េង និងរំខានឯកជនភាពរបស់លោកម្តងហើយម្តងទៀត អ្នកផលិតមាតិកាដ៏មានប្រជាប្រិយមួយរូបដែលមហាជនខ្មែរស្គាល់ថា កាកា អូស្តា្រលី បានជូនជាយោបល់ ៣ចំណុច ទៅកាន់សាមុីខ្លួនផ្ទាល់ ក្រុមគ្រួសារបុរសរូបនោះ ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។

ការលើកឡើងនេះ គឺបន្ទាប់ពីបុរសរូបនោះតែងតែបង្ហាញឥរិយាបទរំខានតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះជារឿយៗ បើទោះបីជាបានដាក់បណ្តឹងហើយក៏ដោយ ខណៈកាលពីម្សិលមិញនេះ បុរសរូបនោះទើបតែទៅបង្ហាញខ្លួនជាថ្មីនៅមុខផ្ទះរបស់លោក ធ្វើឱ្យសាមុីខ្លួនទ្រាំនឹងសកម្មភាពរំខានឯកភាពនេះមិនបានដល់ថ្នាក់ live ជាសាធារណៈតែម្តង។
ដោយមើលឃើញភាពមិនប្រក្រតីនេះ កាកា អូស្ត្រាលី បានលើកឡើង ៣ចំណុចសំខាន់ៗ ក្នុងន័យដើម្បីសុវត្ថិភាពរបស់តារារូបនេះផង និងបញ្ឈប់ការបង្កបរិយាកាសសម្ភាសចំអកឡកលើយក្នុងសង្គមខ្មែរ រួមមាន៖
១. ស្វែងយល់ឬសគល់ ដែលអាចឈានដល់បញ្ហាធំ
តាមការសាកសួរពីពេទ្យជំនាញផ្នែកផ្លូវចិត្ត និងជាពេទ្យប្រចាំរបស់ខ្លួន គ្រូពេទ្យអ្នកនាង កាកា បញ្ជាក់ថា បើមើលលើស្ថានភាពរបស់បុរសដែលតែងបង្ហាញឥរិយាបថរំខានតារាចម្រៀង លីម តិចម៉េង កំណត់ថា នោះផ្តើមចេញពីបញ្ហាផ្លូវចិត្ត ដែលគេហៅថា Erotomania ឬ Clerambault’s Syndrome ជាជំងឺផ្លូវចិត្តម៉្យាងដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ឯកា និងស្រមើស្រមៃតែឯង។
ជាក់ស្តែងដូចបុរសរូបនេះ ដែលកាលពីប៉ុន្មានឆ្នាំមុនធ្លាប់អះអាងថា តារាចម្រៀងល្បីឈ្មោះនេះ ឬល្បីឈ្មោះរូបនោះជាគូស្នេហ៍របស់ខ្លួន រហូតធ្លាក់លើ លីម តិចម៉េង ហើយដោយសារតែស្ថានភាពផ្លូវចិត្តមិនប្រក្រតីនេះ ធ្វើឱ្យបុគ្គលផ្ទាល់ ចាប់ផ្តើមសម្តែងឥរិយាបថរំខានដល់ឯកជនភាពលោកជារឿយៗ ពិសេសរាល់ពេលដែលលោកស្និតស្នាលនឹងអ្នកគាំទ្រ ខណៈអ្នកនាងបារម្ភថា អាចមានសកម្មភាពធ្ងន់ធ្ងរលើសពីនេះ បើមិនដោះស្រាយ។ ហេតុនេះ អ្នកនាងណែនាំដោយយោងតាមសម្តីគ្រូពេទ្យថា គួរកុំរវីរវល់នឹងបុរសនោះ ក្រែងធ្វើឱ្យបុរសរូបនោះកាន់តែមិនសុខចិត្តហើយកាន់តែរំខានលោកលើកនេះ។
២. ការពារទុកជាមុនសម្រាប់សុវត្ថិភាពរបស់ លីម តិចម៉េង
ដ្បិតតែពាក្យបណ្តឹងបានដាក់ហើយ ប៉ុន្តែដំណោះស្រាយចំពោះអ្នកមានបញ្ហាផ្លូវចិត្តប្រភេទនេះ កាកា ជឿថា អាជ្ញាធរពិតជាពិបាកដោះស្រាយលើបញ្ហានេះ។ អ្នកនាងយល់ថា រឿងដែលគួរធ្វើដំបូង គឺផ្តល់ដំណឹងទៅកាន់គ្រួសារគាត់ឱ្យរូតរះយកទៅព្យាបាលជាមួយអ្នកឯកទេស ហើយក៏ផ្តល់ជាយោបល់ទៅកាន់ លីម តិចម៉េង ផងដែរ គប្បីប្រើវិធីកុំយកចិត្តទុកដាក់ចំពោះបុគ្គលរូបនោះ, អាច block ឬគេចចេញតែម្តង ជៀសវាងស្ថានភាពរំខានអាចធ្ងន់ធ្ងរជាងនេះ។

៣. បញ្ឈប់ការសម្ភាសបុគ្គលមានបញ្ហាផ្លូវចិត្តដើម្បីឡកលើយ
ទោះមិនច្បាស់ថា បុគ្គលនោះពិតជាមានបញ្ហាផ្លូវចិត្តយ៉ាងណា តែអ្នកនាងយល់ថា សកម្មភាពសម្ភាសបុគ្គលណាម្នាក់ឱ្យក្លាយជាប្រធានបទសំណើចរបស់សាធារណជន ជារឿងពុំគួរគប្បីត្រូវធ្វើឡើយ ព្រោះបើបុគ្កលនោះជាមនុស្សមានបញ្ហាផ្លូវចិត្តមែន នឹងធ្វើឱ្យស្ថានភាពជំងឺគាត់កាន់តែធ្ងន់ដោយសារពាក្យ bully។
មិនថាយ៉ាងណា អ្នកនាងក៏យល់ថា ឥរិយាបថរបស់បុរសរូបនោះ គឺពិតជាគ្រោះថ្នាក់សម្រាប់លោក លីម តិចម៉េង ដែលទាមទារឱ្យប្រុងប្រយ័ត្ន។ សូមស្តាប់វីដេអូលម្អិត៖
នៅរសៀលថ្ងៃទី២៤ តុលានេះ លោក លីម តិចម៉េង បានលើកឡើងករណីនេះផងដែរ ដោយបញ្ជាក់ថា បុរសរូបនោះបានផ្តិចមេដៃនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចរួចរាល់ហើយ ដោយសន្យាបញ្ឈប់រាល់សកម្មភាពដូចដែលធ្វើកន្លងមកជាមួយនឹងលោកហើយ និងថែមទាំងមានវីដេអូបញ្ជាក់ថែមទៀតផង៕
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


