ជីវិតកម្សាន្ដ
មានការសង្ស័យថា Bella កែកុនមុខមាត់ ក្រោយបែកធ្លាយរូបចាស់ៗ
ឈ្មោះតារាសម្ដែង Bella Ranee បានវិលត្រលប់មកពិភពអ៊ីនធឺណិតសាជាថ្មី បន្ទាប់ពីមានការពិភាក្សានិងជជែកគ្នាជាច្រើននៅលើបណ្ដាញសង្គម អំពីបញ្ហាវះកាត់កែសម្ផស្សរបស់នាង។

ជាមួយគ្នានោះដែរ មានការចែករំលែករូបភាពកាលអតីតកាល ដោយធ្វើការប្រៀបធៀបនឹងបច្ចុប្បន្ន ខណៈវាបង្ហាញយ៉ាងច្បាស់ថា តារាសម្ដែងប្រចាំប៉ុស៍លេខ៣រូបនេះ ពិតជាផ្លាស់ប្ដូរមុខមាត់ពិតមែន។ បន្ថែមពីនេះ នៅក្នុងរូបភាពជាច្រើននោះបានបង្ហាញឲ្យឃើញទម្រង់មុខ Bella ទាំងក្រសែភ្នែក ច្រមុះ គឺកាត់ទៅប៉ែកខាងលោកខាងលិចច្រើន។ ប៉ុន្តែនៅពេលដែលមានការកែកុនផ្នែកច្រមុះ និងភ្នែក មុខមាត់ Bella បច្ចុប្បន្ននេះមើលទៅស្រដៀងនឹងជនជាតិអាស៊ីច្រើន សឹងមិនគួរឲ្យជឿ។


ត្បិតថាមានការជជែកគ្នាច្រើនរហូតបង្កជារឿងរ៉ាវចម្រូងចម្រាស រវាងមហាជនទូទៅនិងហ្វេនៗ Bella ក្ដី តែយ៉ាងណា នេះគ្រាន់តែជារូបភាពកាលពីអតីតកាលដែលគេលើកមកប្រៀបគ្នា ជាមួយនឹងបច្ចុប្បន្នប៉ុណ្ណោះ។ ទោះយ៉ាងនេះក្ដី អ្នកគាំទ្រដែលជាហ្វេនក្លឹបរបស់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” នៅតែស្រលាញ់និងពេញចិត្តចំពោះរូបរាងរបស់នាងជានិច្ច មិនថាបែកធ្លាយនាងធ្លាប់មានប្រវត្តិកែកុនមាត់នោះទេ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo បង្ហោះរូបស្លៀកសំពត់ខ្លីត្រឹមជង្គង់ អ្នកគាំទ្រថាដូចយុវតី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


