Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងជើងចាស់ នារី រ័ត្នគន្ធា ត្រៀមជួបទស្សនិកជនក្នុងរឿងថ្មី បន្ទាប់ពីបាត់មុខ ២០ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីសម្ដែងជាតួនាងទាវ ក្នុងកម្រងវីដេអូចម្រៀង ខារ៉ាអូខេ រឿង ទុំទាវ កំឡុងឆ្នាំ ២០០០ មក តារាសម្ដែងតួស្លូតបូតទន់ភ្លន់ និងទឹកភ្នែក លោកស្រី នារី រ័ត្នគន្ធា បានបាត់ស្រមោលពីវិស័យសិល្បៈ។ នៅមុននេះ អ្នកដឹកនាំសម្ដែងរឿង បានឱ្យដឹងថា លោកស្រី នារី រ័ត្នគន្ធា នឹងមានវត្តមានជាថ្មី ក្នុងខ្សែភាពយន្តភាគខ្នាតធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វៃ សំអាង អ្នកដឹកនាំសម្ដែង បានឱ្យដឹងថា តួសម្ដែង នាងទាវ ​នៅក្នុងខ្សែរឿង​ចម្រៀង​ ខារ៉ាអូខេ​របស់ផលិត​កម្ម​ ហង្សមាស​ តារា​សម្ដែង​បែប​ស្រគត់ស្រគំ​ មនោសញ្ចេតនា​ទឹក​ភ្នែក​ គឺ​លោក​ស្រី​ នារី​ រត្ន័គន្ធា​ ដែលបាន​ឃ្លាត​ឆ្ងាយ​ពី​ការ​សម្ដែង​ជិត​ម្ភៃ​ឆ្នាំ​មកហើយ​ គាត់​នឹង​មាន​វត្តមាន​នៅ​ក្នុង​ខ្សែ​ ភាពយន្ត​ភាគ​ខ្នាត​ធំ​ រឿង​​ “អប្សរា​មហាអង្គរ”។

​លោក ហ្វៃ សំអាង លើកឡើងបន្តថា លោកស្រី នារី រ័ត្នគន្ធា នឹងសម្ដែង​ជា​តួ​អង្គ​ដែល​មាន​ឈ្មោះ​ថា​ ជម្ពូ​ ជា​ស្ត្រី​ដែល​មាន​ចំណេះដឹង​ខាង​មេផ្ទះ​ មាន​របៀបរៀបរយ​អប់រំ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ ជា​ស្ត្រី​រក្សាភាពក្រមុំ​ព្រហ្មចារិនី រហូត​ដល់​អាយុ​ជាង​ហាសិបឆ្នាំ​ បាន​ខាបបេះដូង​លោក​សេដ្ឋី​ ម៉ៅស្វិតឈ្មោះ បរិបូណ៌​ ដែល​សម្ដែង​ដោយ​នាយ​ក្រឹម​ ឱ្យលង់​ស្នេហ៍​យ៉ាង​រោលរាល។

អ្នកដឹកនាំល្បីឈ្មោះរូបនេះ បញ្ជាក់ថា ដោយ​ទឹក​ចិត្ត​ និង​បេះដូង​ពេញប្រៀបទៅដោយការ​ស្រឡាញ់​សិល្បៈ ​ទេីបលោកស្រី នារី រ័ត្នគន្ធា លះបង់ពេលវេលាហោះហេីរ​ពី​សហរដ្ឋអាមេរិក​ទទួល​ការ​សម្ដែង​រឿង​នេះ​។

គួរបញ្ជាក់ថា អ្នកនាង នារី រ័ត្នគន្ធា គឺជាអតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ ដ៏ល្បីល្បាញមួយរូប ដែលអ្នកនាងត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាទឹកភ្នែក និយមដើរតួកម្សត់ ដែលដៃគូស័ក្តិសមរបស់អ្នកនាងនោះគឺលោក ច័ន្ទ រិទ្ធមេធានី និង តារាប្រុសល្បីៗមួយចំនួនទៀត។ អ្នកនាងធ្លាប់បានសាងស្នាដៃក្នុងរឿងជាច្រើនដូចជា “កំលោះឆ្នាំ ៩១” “បុប្ផាភ្នំពេញ” រឿង “ផ្លូវបែកជាបី” “មរណមាតា” ជាដើម។

ក្រោយពីចាកឆ្ងាយពីវិស័យសិល្បៈ នៅក្នុងកំឡុងឆ្នាំ ២០០១ លោកស្រី នារី រ័ត្នគន្ធា បានចេញទៅរស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានអាពាហ៍ពិពាហ៍ជាមួយស្វាមីឈ្មោះ ផល្លី ជាទាហានធ្វើការលើកប៉ាល់។ បច្ចុប្បន្ន លោកស្រី និងស្វាមី រួមទាំងកូនៗទាំងពីរ កំពុងរស់នៅក្នុងរដ្ឋអាយលែន និងមានមុខរបរបើកហាងមួយយីហោ “នារី រ័ត្នគន្ធា New Collection” មានលក់សំលៀកបំពាក់ខ្មែរ និងវត្ថុបុរាណខ្មែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម