ជីវិតកម្សាន្ដ
ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ
តារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ Patricia Good និងមិត្តប្រុសដែលជាមហាសេដ្ឋីស្រុកថៃ កាលពីម្សិលមិញនេះ អ្នកទាំងពីរបានរៀបចំពិធីជប់លាងលាភាពនៅលីវ ដើម្បីត្រៀមចូលរោងការនាចុងឆ្នាំ២០២២។



ជាមួយគ្នានេះដែរ ទស្សនិកជនដែលនិយមគាំទ្រ និងតាមដានជីវិតគូស្នេហ៍ Patricia- Note ប្រាកដជាចង់ឃើញទិដ្ឋភាពពេញភ្នែកនៃពិធីដ៏សាមញ្ញ ដែលមានការចូលរួមពីសំណាក់មិត្តសិល្បៈល្បីៗ និងមនុស្សជិតស្និទ្ធមិនខាន ខណៈម្សិលមិញនេះ មានត្រឹមរូបភាពដែលអ្នកចូលរួមបង្ហោះប៉ុណ្ណោះ។

ជាងនោះទៅទៀត កម្មវិធីដ៏សប្បាយនេះបានបង្ហាញពីទិដ្ឋភាពនៃពេលវេលាដ៏មានសុភមង្គល និងភាពរីករាយដែលត្រូវបានគេប្រារព្ធឡើងនៅក្នុងសាលដ៏ធំមួយ ក្រោមបរិយាកាសឯកជនបំផុត។ ក្រៅពីបានឃើញទិដ្ឋភាព នៃភាពសប្បាយរីករាយ ភាពកក់ក្ដៅ និងការស្រលាញ់រាប់អានពីសាច់ញាតិ មិត្តភ័ក្ដិ និងមនុស្សជិតស្និទ្ធ ដែលមកចូលរួមអបអរសាទរអ្នកទាំងពីរនោះ គេនៅតែចង់ឃើញរូបភាពជាច្រើននៃអង្គពិធីទាំងមូល ឲ្យបានត្រជាក់ភ្នែកលើសមុន។

យ៉ាងណាមិញ មិនឲ្យអ្នកគាំទ្រខកចិត្ត ខាងប្រុសទើបតែបញ្ចេញរូបជាច្រើនសន្លឹក ចែកចាយលើបណ្ដាញសង្គម Instagram របស់លោក ជាមួយនឹងសំណេរថា “Bachelor & Bachelorette night អរគុណអ្នកគ្រប់គ្នាដែលបានអញ្ញើញមក ហើយធ្វើឲ្យវាពិសេស សម្រាប់ពួកយើង”។


សូមទស្សនារូបភាពត្រជាក់ភ្នែក ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងអនាគតស្វាមីនាងខាងក្រោមនេះ៖











ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ
ចុចអាន៖តារាថៃ ប្រុស-ស្រី ៥ គូ អ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាក្រៅឆាក ក្រោយបង្ហាញភាពស្និទ្ធស្នាលខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


