Connect with us

ជីវិតកម្សាន្ដ

តារាថៃ ប្រុស-ស្រី ៥ គូ អ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាក្រៅឆាក ក្រោយបង្ហាញភាពស្និទ្ធស្នាលខ្លាំង

បានផុស

នៅ

មានតារាប្រុសស្រីថៃជាច្រើនគូ ក្រោយសម្ដែងក្នុងរឿងជាមួយគ្នាហើយ អ្នកគាំទ្រតែងចង់ឲ្យពួកគេក្លាយជា​គូស្នេហ៍​ពិតៗ​ដូចក្នុង​ភាព​យន្ត។ ទោះ​យ៉ាង​នេះ​ក្ដី​ នៅ​ខាង​ក្រៅ​ឆាក​ឯណោះ ​ក៏គូខ្លះ​នៅតែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ខ្លាំង ​ខណៈ​អ្នកខ្លះ​បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា ​មិន​អាច​ទៅ​ហួស​ពី​តំបន់​មិត្ត​ឡើយ។

ថ្ងៃនេះ​​កម្ពុជាថ្មី សូម​ពាំនាំ​តារាប្រុស-​ស្រី​៥​គូ​ បើ​ទោះ​ជា​ធ្លាប់​និយាយ​ថា​គ្មាន​អ្វី​លើស​មិត្ត ប៉ុន្តែ​បើ​អ្នកគាំទ្រ​នៅ​តែ​ចង់​ឲ្យ​ក្លាយ​ជា​គូស្នេហ៍​ពិតៗ​ក្រៅឆាក។

១ Punjan Prama និង Prang Kannarun

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​គូនេះបានសម្ដែងរួមគ្នា​ក្នុង​រឿង​”បុព្វេសន្និវាស​” រួចមក អ្នកគាំទ្រអ្នកទាំងពីរ​បាន​ផ្គូផ្គូង​ថា​​ ពិត​ជា​សក្ដិសម​គ្នា​ពិតៗ។ ទន្ទឹម​នោះ​ ដោយ​សារ​តែ​ស្ថានភាព​ដែល​ពួកគេ​បាន​ចេញ​មក​ប្រកាស​ថា​នៅ​លីវ​ដូច​គ្នាថែមទៀត។ ប៉ុន្តែ​ទាំង​Punjan និង ​Prang បានចេញ​មក​សម្ភាស​ថា ពួកគេ​មិន​អាច​ផ្លាស់ទី​ស្ថានភាព​ទំនាក់ទំនង​បានទេ​​ ព្រោះ​ភាព​ស្និទ្ធស្នាល​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា​ដូច​បងប្អូន​តែ​ប៉ុណ្ណោះ។

២​ Juné Plearnpichaya​ និង Jaonaay Jinjett

ចំណែក​មួយ​គូ​នេះ​ ជា​គូស្នេហ៍​មួយ​​ទៀត​ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ផ្គូផ្គង​ឲ្យ​ស្រលាញ់​គ្នា។ ក្រោយមក​ ទើប​ខាង​ស្រី Juné បាន​ចេញ​មក​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នក​សារ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះថា ​ស្ថានភាព​ចុងក្រោយ​រវាង​នាង​និង Jaonaay តាម​ពិត​គ្មាន​អ្វីទេ ហើយ​អ្នក​ទាំងពីរ​គ្រាន់​តែ​ជា​មិត្ត​ល្អ​ប៉ុណ្ណោះ។

៣ Baifern Pimchanok និង Naphat

ក្រោយ​ស្និទ្ធស្នាល​គ្នា​ខ្លាំង ​​អ្នកគាំទ្រ​ក៏​បាន​ប្រកាស​ចង់​ឲ្យ​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មែន។ ប៉ុន្តែ​អ្វីៗ​ត្រូវ​បញ្ចប់ នៅពេល ​Baifern ចេញ​មក​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ដែល​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​កន្លង​មក ​គឺ​ត្រឹម​មិត្តពិតៗ។ ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​នៅ​ជិត​គ្នា ​គឺ​មាន​អារម្មណ៍​ថា​សប្បាយ ​មិន​មាន​អ្វី​លើស​នេះ​ទេ។

៤ Nong Thana និង Sakonrat

ថ្វីត្បិតតែ​អ្នកទាំងពីរ​បាន​បដិសេធយ៉ាងម៉ឺងម៉ាត់ថា ពិតជាមិនមានអ្វីលើសនេះក៏ពិតមែន ប៉ុន្តែសម្រាប់ Nong Thana និង Sakonrat ​តែងតែមានពេលវេលាផ្អែមល្ហែម បង្ហោះ​លើ​បណ្ដាញ​សង្គម​រៀងខ្លួន។

៥ Kem Hussawee និង Mookda Narinrak

ទោះបីជាអ្នកទាំងពីរ​មិនប្រើឋានៈអ្វីក្រៅពីពាក្យថាមិត្ត ដែល​តែង​តែ​ជូនពរ​គ្នា​និង​ដើរ​កម្សាន្ត​សប្បាយ​ជាមួយ​ក្ដី ប៉ុន្តែ​ដោយ​សារ​តែ​ភាព​ផ្អែម​ល្ហែម​របស់​អ្នក​ទាំង​ពីរ បានធ្វើឲ្យអ្នកគាំទ្រចាំអបអរ​សាទរ​ជានិច្ច។ អ្នកគាំទ្រ​នៅតែមាន​សង្ឃឹម​យ៉ាង​ជ្រាលជ្រៅ ថា​គូ​នេះ​ នឹង​ក្លាយ​ជា​គូ​មួយ​ទៀត​ដែល​បាន​ឆ្លង​ផុត​តំបន់​មិត្ត​ដោយ​ជោគជ័យ​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ

ចុចអាន៖ទស្សនិកជនរំពឹងថា តារាស្រី ៥ រូបនេះ នឹងត្រូវតែងតាំងសម្រាប់ពានរង្វាន់ តារាសម្តែងល្អបំផុតឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា៩ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម