ជីវិតកម្សាន្ដ
នាយ ក្រឹម និងនាយ កុយ ភ័យបុកពោះ ពេលថតសម្ដែងជាមួយសត្វក្របី
តារាជើងចាស់ ២ រូប លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម និងលោក ជួង ជី ហៅនាយ កុយ គឺជាតារាកំប្លែងដ៏ល្បីនៅកម្ពុជា ហើយជាដៃគូដ៏សក្ដិសមបំផុតចាប់តាំងពីចូលប្រឡូកក្នុងវិស័យមួយនេះដែលធ្វើឲ្យទស្សនិកជនសើចសប្បាយលំហែអារម្មណ៍ក្រោយសម្រាកពីការងារ។

ទន្ទឹមគ្នានោះ អំឡុងមួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញតារាកំប្លែងទាំង ២ រូបខាងលើបានបង្ហាញវត្តមានសម្ដែង MV ជាមួយគ្នាជាញឹកញាប់ផងដែរ។

ជាក់ស្ដែងកាលពីថ្មីៗនេះ នាយ ក្រឹម និងនាយ កុយ បានចូលរួមសម្ដែងក្នុង MV បទ «អរគុណFan»របស់កំលោះតូច លីម តិចម៉េង បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងដល់អ្នកគាំទ្រ។

យ៉ាងណាមិញក្នុងការសម្ដែង MV នេះដែរ ស្រាប់តែតារាកំប្លែងនាយ ក្រឹម និងនាយ កុយ ដែលបង្ហាញវត្តមានថតសម្ដែងរួមគ្នានោះ ក៏បានត្អូញត្អែរថា ស៊ីលុយមិនឆ្ងាញ់នោះទេ ខណៈខាងអ្នកដឹកនាំតម្រូវឲ្យពួកគាត់ថតជាមួយសត្វក្របី។ នាយ ក្រឹម បានពោលថា មកថត MV ឲ្យហង្សមាសដូចមិនស្រួលយកលុយម៉ានទេ?។

តារាកំប្លែងរូបនេះបានរៀបរាប់ថា ខ្ញុំនាយ ក្រឹម ខ្លាចតែកំពុងជិះៗវា(ក្របី)ឃើញពណ៌ក្រហមផ្អើល។តើគិតមិច? ធ្លាក់ស្រែ ឬធ្លាក់ចូលបឹងឈូក។ នាយកុយ គិតថា បើកំពុងជិះៗ ស្រាប់តែក្របីវាឃើញមនុស្សច្រើន រួចវាផ្អើល លើសជាតិអាស៊ីតផងគិតមិច? និយាយរួម គឺក្របីទាំងអស់វាអត់ស្គាល់នាយ កុយ និងនាយ ក្រឹម ទេ។

តាមរយៈនេះ អ្នកគាំទ្របានលើកឡើងថា «ជូនពរលោកពូទាំងពីរជោគជ័យ,ធ្លាប់ឮពូក្រឹមហៅពូកុយថា កុយអើយកុយ, ដើម្បីលុយស៊ូៗ My Idol, ខ្ញុំធ្លាប់ម្តងដែរ ស្លៀកក្បិនពណ៌ក្រហមហែកឋិន រួចថតនៅវាលស្រែ គោដេញរត់ព្រាត,ប្រយ័ត្នឲ្យខ្ពស់លោកពូ ធ្លាក់មកដឹងតែយ៉ាប់ហើយ ចាស់ៗហើយ ធ្លាក់ដឹងតែចប់ កុំចង់ស៊ីលុយការងារបែបហ្នឹង ខ្លាចណាស់លោកពូ ជូនពរលោកពូជួបតែសំណាងល្អណា, សើចផ្អើលទៀតហើយ ពូក្រឹម និងពូកុយ ជូនពរលោកពូថតបានដោយសុវត្ថិភាព»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


