ជីវិតកម្សាន្ដ
នាយ កុយ អំពាវនាវសប្បុរសជនចូលរួមបច្ច័យកសាងវត្តសូរភី ហៅវត្តក្បាលកោះ
កាលពីថ្មីៗនេះមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ បន្ទាប់ពីឃើញនៅលើបណ្តាញសង្គមមានការចែករំលែកនូវរូបភាពនិងវីដេអូមួយ ដែលបង្ហាញទីមោងរចនាមុខមាត់ដូចទៅនឹងតារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយ កុយ របស់វត្តមួយនៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល។

ទោះបីមានការរចនាមុខមាត់ដូចទីងមោងដូចនឹងខ្លួនយ៉ាងណាក្តី តែតារាកំប្លែងលោក ជួង ជី ហៅកុយ បានបញ្ជាក់ថា លោកមិនបានប្រកាន់ ឬជំទាស់ទៅលើការរចនាទីងមោងដែលមានមុខដូចទៅនឹងរូបលោកនោះឡើយ។ មិនតែប៉ុណ្ណោះនាយ កុយ ថែមទាំងបានផ្សព្វផ្សាយ និងអំពាវនាវសប្បុរសជនចូលរួមបច្ច័យកសាង វត្តសូរភី ហៅវត្តក្បាលកោះទៀតផង។
បើតាមលោក ជួង ជី ហៅ នាយ កុយ ដើម្បីរួមចំណែកគាំទ្រដល់ការដង្ហែរទៀនព្រះវស្សា ជាមួយក្រុមយុវជនទីងមោងនៅវត្តសូរភី លោកស្នើឱ្យសាធារណជនចូលរួមបច្ច័យក្នុងការរួមចំណែកជួយកសាងវត្តខាងលើនេះផង ព្រោះវិហារចាស់ទ្រុឌទ្រោម និងត្រូវបានរុះរើចេញអស់ហើយដើម្បីកសាងព្រះវិហារថ្មី។

តារាកំប្លែងនាយ កុយ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ នៅពេលឃើញរូបទីងមោងរចនាមុខមាត់របស់ខ្លួនខណ:លោកចាត់ទុកថា រូបនេះជាការធ្វើឡើងក្នុងការន័យចូលចិត្ត និងស្រឡាញ់ក្នុងនាមលោកជាអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះម្នាក់។ ក្រៅពីនេះ នាយកុយ ក៏មានរចនាទីងមោងមុខមាត់ដូចទៅនឹងតារាកំប្លែងនាយ ក្រឹម ដែលជាមិត្តភ័ក្តិសិល្ប:រួមអាជីពជាមួយនាយ កុយ ផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


