ជីវិតកម្សាន្ដ
បង្ហាញស្ថានភាពរបស់ នាយ កុយ ពេលនេះ បន្ទាប់ពីវះកាត់ ដុំសាច់ក្នុងក្រពះ
កាលពីពេលថ្មីនេះ តារាកំប្លែងជើងចាស់ នាយ កុយ ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីធ្វើការវះកាត់ភ្លាមៗ បន្ទាប់ពីរកឃើញថា មានដុំសាច់ដុះក្នុងក្រពះ កាលពីថ្ងៃទី០៧ ខែកុម្ភះ កន្លងទៅនេះ។ ជាមួយគ្នានេះ អ្នកសិល្បៈ ក៏ដូចជាមហាជនបាននាំគ្នាបង្ហាញពីក្ដីព្រួយបារម្ភចំពោះស្ថានភាពរបស់ នាយ កុយ និងនាំគ្នាបួងសួងវត្ថុស័ក្កសិទ្ធិឲ្យតារាកំប្លែងរូបនេះមានសុវត្ថិភាព។

ក្រោយពីការវះកាត់បានជោគជ័យ កូនស្រីរបស់ នាយ កុយ បានបង្ហាញអំពីស្ថានភាពរបស់ឪពុក បន្ទាប់ពីវះកាត់ដុំសាច់ដុះក្នុងក្រពះរួចមក មានស្ថានភាពប្រសើរជាងមុនហើយ។ យ៉ាងណាមិញ នាយ កុយ ត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យសិន ដើម្បីឲ្យជាសះស្បើយ។
គួរបញ្ជាក់ដែរថា ស្ថានភាពសុខភាពរបស់ នាយកុយ បានប្រសើរឡើង បន្ទាប់ពីកូនៗរបស់តារាកំប្លែងជើងចាស់រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្រោយឪពុកភ្ញាក់ពីសន្លប់ និង បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់មកបន្ទប់អ្នកជំងឺទូទៅវិញ៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


