ជីវិតកម្សាន្ដ
នាយ កុយ មកដល់កម្ពុជាវិញហើយ ខណ:គ្រូពេទ្យតម្រូវឱ្យចាក់គីមីខែក្រោយបន្តទៀត
ដោយអាការ:ជំងឺមានភាពធូរស្រាលឡើងវិញ ក្រោយការវះកាត់សាច់កាចពោះវៀនធំ នៅឯមន្ទីពេទ្យប្រទេសថៃនោះ តារាកំប្លែងជើងចាស់ល្បីឈ្មោះនាយ កុយ ពេលនេះបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អុឹម ជីវ៉ា ។

តាមរយ:ការទៅសួរសុខទុក្ខតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេស លោក ជួង ជី ហៅនាយ កុយ លោក អុឹម ជីវ៉ា បានរៀបរាប់ថា មានអារម្មណ៍ថា “អាណិតតារាកំប្លែងលោកគ្រូ កុយ ពេលដឹងថាគាត់មានជំងឺវះកាត់សាច់កាចពោះវៀនធំហើយត្រូចេញ ទៅចាក់ថ្នាំគីមីនៅខែក្រោយ“។
លោកបញ្ជាក់ថា ស្ថានភាពជំងឺតារាកំប្លែងរូបនេះបានវះកាត់សាច់កាចដំណាក់កាលដំបូងរូចរាល់ហើយ ហើយក៏មានសុខភាពល្អដែរ តែនៅគេងនៅគ្រែសិនទម្រាំជាសះស្បើយមុខរបួស ហើយខណ:ខែក្រោយនឹងត្រូវទៅប្រទេសថៃ ឆែកសុខភាពម្តងទៀត និងត្រៀមចាក់ថ្នាំគីមី ។
លោក អុឹម ជីវ៉ា បន្ថែមថា លោកគ្រូ កុយ និយាយលេងសើចថា “ខ្ញុំមិនស្លាប់ទេ ពេលឈឺគឺចង់មានអ្នកផ្តល់កម្លាំងចិត្តហើយបងប្អូនអាចកក់រោងបានខែក្រោយចេញសម្តែងវិញបានហើយ“។ សូមបញ្ជាក់ដែថា តារាកំប្លែងលោកគ្រូកុយ កំពុងកំពុងស្នាក់នៅផ្ទះកូនក្នុងបុរីរុងរឿង ខណ្ឌជ្រោយចង្វារាជាធានីភ្នំពេញ។


សូមជម្រាបថា កាលពីថ្មីៗនេះ តារាកំប្លែងល្បីឈ្មោះនៅកម្ពុជា នាយកុយ បានធ្លាក់ខ្លួនឈឺធ្ងន់នឹងត្រូវបានក្រុមគ្រួសាបញ្ជូនទៅស ង្គ្រោះនិងវះកាត់នៅមន្ទីពេទ្យប្រទេសថៃដែលបង្កការព្រួយបារម្ភចំពោះអ្នកគាំទ្រនិ ងមហាជន។មកដល់ពេលនេះលោកកជួងជី ហៅ នា យ កុយ ស្ថានភាពជំងឺនកាន់តែប្រសើរច្រើនបន្ទាប់ចូ លវះកាត់ដុំសាច់ដែលដុះក្នុងពោះវៀនធំចេញដោយជោគជ័យ៕ ចាន់រ៉ា



-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់