ជីវិតកម្សាន្ដ
សឿ សុធារ៉ា ជួបទុក្ខធំម្តាយទទួលមរណភាព ខណ:លុយធ្វើបុណ្យក៏គ្មាន
តារាសម្តែងអ្នកនាង សឿ សុធារ៉ា និងក្រុមគ្រួសារពេលនេះ កំពុងជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណ:ដែលអ្នកម្តាយជាទីស្រឡាញ់របស់នាង បានទទួលមរណភាពទាំងអាល័យកាលពីយប់មិញ។

ដោយឡែករឿងដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រកាន់តែរន្ធត់ចិត្តអាណិតដល់អ្នកនាង សឿ សុធារ៉ា ទៀតនោះ គឺសូម្បីតែលុយរៀបចំធ្វើបុណ្យសពម្តាយក៏គ្មានទៀតផង។ នេះតាមការបញ្ជាប់ពីតារាស្រីអ្នក នាង សឿ សុធារ៉ា។ បើតាមលោក សាវិន ហ្វីលីប ដែលជាអ្នកសិល្ប:ដូចគ្នា បាននិយាយថា សឿ សុ ធារ៉ា ជួបទុក្ខធំម្ដាយស្លាប់យប់មិញ សូម្បីលុយធ្វើបុណ្យក៏គ្មានគ្រប់គ្រាន់ ពេលនេះសល់តែសំបកខ្លួន..។

ម្តាយរបស់អ្នកនាង សឿ សុធារ៉ាបានស្លាប់នៅវេលាម៉ោង១១ និង៤១នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ខណ:ពេលនេះ សពកំពុងតម្កល់ធ្វើបុណ្យនៅវត្តវិហារត្រាញ់តាមផ្លូវជាតិលេខ២ស្ថិតនៅខាងត្បូងរង្វង់មូលគួរស្រូវប្រមាណ៨០០ម៉ែត្រ។ តារាសម្តែង សឿ សុធារ៉ា បានរៀបរាប់ទាំងក្តុកក្តួលដោយស្តាយស្រណោះអ្នកម្តាយដែលទទួលមរណភាពលឿនពេក។
តាមរយ:ដំណឹងមរណទុក្ខនេះដែរ គេឃើញមានអ្នកគាំទ្រ និងទស្សនិកជនព្រមទាំងអ្នកសិល្ប:ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយតារាសម្តែងអ្នកនាង សឿ សុ ធារ៉ា និងក្រុមគ្រួសារផងដែរ៕
ដោយ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


