ជីវិតកម្សាន្ដ
តារាខ្មែរណាខ្លះ ដែលស្ថិតនៅប្រទេសថៃពេលកំពុងជួបគ្រោះរញ្ជួយដី?
ហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលទូទាំងពិភពលោកនៃគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា និង ប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញបានក្លាយជាសោកនាដកម្មដ៏សង្វេគបំផុតសម្រាប់ជនរងគ្រោះ និងប្រជាពលរដ្ឋប្រទេសទាំង២។ ខណៈកម្រិតនៃគ្រោះរញ្ជួយដីនៅថៃលើកនេះ ជាអ្វីដែលប្រទេសជាប់ភូមិផងរបងកម្ពុជាមួយនេះ ទើបតែជួបប្រទះជាលើកដំបូង។

យោងតាមសារព័ត៌មានទាំងក្នុងនិងក្រៅស្រុកជាច្រើន បានចុះផ្សាយនូវហេតុការណ៍ដ៏អាក្រក់នៃគ្រោះរញ្ជួយដីកម្រិតខ្ពស់នេះព្រោងព្រាត ដោយបញ្ជាក់ថា ក្នុងនោះមានការបាក់រលំអគារកំពុងសាងសង់ធ្វើឱ្យមនុស្សជាច្រើននាក់ជាប់នៅក្នុងនោះ។ តួយ៉ាង អគារខ្ពស់ៗជាច្រើនក្នុងទីក្រុងដ៏សុីវិល័យរបស់ថៃ រងផលប៉ះពាល់មិនតិចនោះទេ ខណៈហេតុការណ៍អាក្រក់ម្សិលមិញនេះ ក៏មានសិល្បករសិល្បការិនីខ្មែរមួយចំនួនកំពុងស្ថិតនៅទីនោះផងដែរ។
១. តារាចម្រៀងលោក ងួន ចាន់ដេវីត ហៅ G-Devith
ខណ:ពេលកំពុងនៅប្រទេសថៃ កំពូលតារាចម្រៀងរ៉េបរូបនេះ បានបញ្ចេញសារអរគុណអ្នកដែលបារម្ភពីខ្លួន កំឡុងពេលស្វែងរកផ្លូវវិលមកមាតុភូមិវិញ ធ្វើឱ្យអ្នកគាំទ្រ មានក្តីភ្ញាក់ផ្អើលនិងសម្តែងក្តីព្រួយបារម្ភ។ យ៉ាងណា ជាច្រើនម៉ោងក្រោយមក លោកក៏បានបញ្ជាក់សុខទុក្ខខ្លួនជាថ្មីថា លោកបានធ្វើដំណើរមកដល់មាតុភូមិកំណើតដោយសុវត្ថិភាព។



២. តារាកំប្លែង និងសម្តែង ម៉ា ដូណា កំឡុងពេលនោះលោកក៏មានវត្តមាននៅប្រទេសថៃ ។ លោករៀបរាប់ទាំងអារម្មណ៍ភ័យខ្លាចថា “ស្ទះខ្លាំងណាស់ យន្តហោះក៏ពេញ ឡានក៏ពេញ វគ្គម៉ៅតាក់សុីចាក់កខ្លាំង បាយបាយបាងកក”។


៣. តារាចម្រៀងម្ចាស់បទស្រលាញ់អូនដល់កាន់ឈើច្រត់ “លោក ជ័យ សុវ៉ាត ភ្លាមៗនោះបានបង្ហោះថា កំឡុងពេលរញ្ជួយដីលោកក៏កំពុងស្ថិតនៅប្រទេសថៃជាមួយម្តាយផងដែរ”។

៤. តារាសម្តែង ញឹម ច័ន្ទថន ក៏មិនខុសពីតារាប្រុស ៣ដួងខាងលើដែរ គឺនាងក៏ស្ថិតនៅប្រទេសថៃ អំឡុងជួបហេតុការណ៍ដ៏រន្ធតខាងលើនេះដែរ។ បន្ទាប់មកនាងបញ្ជាក់ថា “ខ្ញុំមកដល់មាតុភូមិខ្ញុំហេីយ អរគុណអ៊ុំពូមីងនិងបងប្អូនសិល្បៈបានបារម្ភហេីយសួរពីសុខទុក្ខនាងខ្ញុំ”៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


