Connect with us

ជីវិតកម្សាន្ដ

សិល្បករល្បីៗ រួមគ្នាបញ្ជាក់ការពិតឱ្យអន្តរជាតិដឹងថា កម្ពុជា ពិតជាប្រកាន់ខ្ជាប់នូវការរក្សាសន្តិភាព និងគោរពច្បាប់អន្តរជាតិ

បានផុស

នៅ

ក្រោយយោធាថៃរំលោភបទឈប់បាញ់ជាថ្មីម្តងទៀត ដោយបើកការបាញ់ប្រហារដោយកំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ កាលពីថ្ងៃទី២៧ ខែកញ្ញានេះ សិល្បករសិល្បការិនីខ្មែរមួយចំនួន បានចេញវីដេអូអំពាវនាវទៅកាន់មេដឹកនាំមហាអំណាច និងប្រធានអាស៊ានភ្លាមៗ។ ពិសេស គឺចូលរួមចំណែកនឹងរាជរដ្ឋាភិបាល ក្នុងការបង្ហាញគោលជំហររបស់កម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវការរក្សាសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូ និងសារពីទំព័រហ្វេសប៊ុកផ្លូវការតារាចម្រៀងជួរមុខកម្ពុជាជាច្រើនរូប បានសម្តែងការថ្កោលទោសចំពោះសកម្មភាពរំលោភបទឈប់បាញ់ម្តងហើយម្តងទៀតរបស់យោធាថៃ ឈ្លានពានកម្ពុជា។

ដោយមើលឃើញសកម្មភាពឈ្លានពានអធិបតេយ្យភាពជាតិកម្ពុជាមិនញញើតច្បាប់អន្តរជាតិបែបនេះ តារាជួរមុខជាច្រើនរូប រួមមាន ព្រាប សុវត្ថិ, ខេមរ: សិរីមន្ត ក៏ដូចជា ខាត់ សួស្តី រួមនិងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយផងដែរនោះ បានចេញមុខនាំសារនៃការពិតប្រាប់សហគមន៍អន្តរជាតិ ដោយបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវការរក្សាសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ ក៏ស្នើសុំឱ្យមេដឹកនាំប្រទេសមហាអំណាចលើពិភពលោក និងប្រទេសដែលជាប្រធានអាស៊ាន ជួយចាត់វិធានការដើម្បីឱ្យដំណើរការនៃបទឈប់បាញ់នេះមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ហេង វិសាល ក្នុងចំណោមអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម ក៏ចេញសារមួយភ្លាមផងដែរ ដោយស្នើរសុំឲ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយ ដើម្បីបញ្ឈប់គំរូឈ្លានពានដូចជាថៃកំពុងធ្វើមកលើកម្ពុជា។

ហេង វិសាល

គួររំលឹកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ លើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ តែយ៉ាងណា ការបង្កហេតុនេះក៏បញ្ចប់ទៅវិញ ក្រោយកងទ័ពកម្ពុជា មិនបានឆ្លើយតប និងឈរលើស្មារតីបន្តតាមដានលើការវិវត្តន៍យ៉ាងប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម