ជីវិតកម្សាន្ដ
Bella Ranee ទម្លាយមូលហេតុ រាងកាយកាន់តែស្គមស្គាំង ដូចតារាស្រីៗដទៃទៀត
និន្នាការនៃរាងកាយស្គមរបស់តារាថៃ កំពុងក្លាយជាព័ត៌មានក្ដៅគគុក ខណៈ Bella Ranee ក៏ត្រូវបានគេចាត់ថ្នាក់ និងសង្កេតឃើញថា នាងកាន់តែស្គមស្គាំងដូចគ្នា។

ជាក់ស្ដែង កាលពីថ្ងៃដែលតួឯកស្រីក្នុងរឿង ”បុព្វេសន្និវាស” រូបនេះទៅធ្វើបុណ្យកឋិននៅឯវត្តអារាម ជាមួយម្ដាយកន្លងទៅ។ អ្នកលេងអ៊ីនធឺណិតភាគច្រើន បានផ្ដោតលើរាងកាយស្គមស្គាំងរបស់ Bella យ៉ាងខ្លាំង។ ប្រការនេះដែរ បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភ ព្រោះខ្លាចនាងមានការងារលើសទម្ងន់ រហូតដល់គ្មានពេលសម្រាក នឹងអាចទៅជាឈឺថ្កាត់ភ្លាមៗបាន។

យ៉ាងណាមិញ តារាសម្ដែង Bella Ranee បានចេញមុខផ្ដល់បទសម្ភាសន៍ថា “តាមពិតខ្ញុំមានបំណងចង់សម្រកទម្ងន់ រហូតដល់អ្នកជុំវិញប្រាប់ខ្ញុំថា កុំស្រកទម្ងន់អី ! វាមើលទៅមិនស្អាត និងអាក្រក់មើលណាស់! ប៉ុន្តែសំខាន់បំផុតគឺដោយសារការងារដែលទាមទាររាងកាយបែបនេះ ទើបអាចស្លៀកសំលៀកបំពាក់ដ៏ស្រស់ស្អាត បានគ្រប់កាលៈទេសៈ។”


ទន្ទឹមនោះ Bella Ranee បានប្រាប់ថាអ្នកគាំទ្រថា មិនបាច់ព្រួយបារម្ភទេ! ដោយសារតែនាងហាត់ប្រាណ និងមើលថែខ្លួនឯងបានយ៉ាងល្អ។ ទោះបីជាទម្ងន់ត្រូវបានកាត់បន្ថយក៏ដោយ ឬរាងរាងស្គមបន្តិចក្ដី តែសុខភាពនាងរឹងមាំខ្លាំង និងអាចដើរគ្រប់ទីកន្លែងបាន មិនអីទេ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកប្រុសរឿង “ពូម៉ូតូឌុបប៉ះសក់” ទម្លាយភាពលំបាកខ្លាំង ក្នុងមានជាកូនសេដ្ឋីប្រាក់លាន
ចុចអាន៖មិនទាន់ដល់ថ្ងៃរៀបការផង Patricia ទម្លាយភ្ញៀវចូលរួម និងត្រៀមយកកូនភ្លោះដូច chompoo
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


