ជីវិតកម្សាន្ដ
ក្រោយដឹងចំណូលចិត្ត Gong Yoo អ្នកគាំទ្ររាងហួសចិត្ត
តារាសម្ដែង Gong Yoo បើទោះបីជាមានអាយុជ្រេក្ដី តែសម្រស់លោកនៅតែទាក់ទាញស្រីៗស្រករក្រោយជានិច្ច។ ជាក់ស្ដែង ក្រោយដឹងពីចំណូលចិត្តរូបលោក ហ្វេនជាច្រើនមានការហួសចិត្តគ្រប់គ្នា។

តារាសម្ដែងកូរ៉េខាងត្បូងរូបនេះ បាននិយាយថាបន្ទាប់ពីទំនេរពីកម្មវិធីឬសម្ដែង លោកតែងរកវិធីដោះស្រាយភាពឯកា ដូចជាសកម្មភាពនេសាទជាដើម។ បន្ថែមពីនេះ Gong Yoo បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនរបស់លោក សម្រាប់ការនេសាទដែលមានប្រវែង ៧៥ សង់ទីម៉ែត្រ។ បន្ទាប់ពីថតរូបបង្ហោះចូល Instagram ផ្ទាល់ខ្លួន Gong Yoo ក៏បានដោះលែងត្រីនោះចូលទៅក្នុងទឹកវិញថែមទៀតផង។

យ៉ាងណាមិញ ហ្វេនៗដែលចាំគាំទ្ររូបលោកក៏រាងហួសចិត្តបន្តិចដែរ ព្រោះទម្លាប់ Gong Yoo ពិតជាមានភាពសាមញ្ញខ្លាំង សឹងមិនស្មានថា លោកមានចំណូលចិត្តបែបនេះទេ ក្រៅពីទំនេរពីការងារសិល្បៈ។

សូមជម្រាបថា Gong Yoo ជាតារាសម្តែងកូរ៉េខាងត្បូង ដែលកសាងភាពល្បីល្បាញតាមរយៈរឿងភាគកូរ៉េ The Chaotic Love of Coffee Princeឬ Coffee Prince ដែលត្រូវបានចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍ MBC និងចូលរួមសម្តែងជាមួយតារាស្រី Yoon Eun Hye ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកមើលសម្រស់ភរិយាប្រធានាធិបតី កូរ៉េខាងត្បូង ដែលទើបមកដល់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


