Connect with us

ជីវិតកម្សាន្ដ

បទចម្រៀងថ្មីរបស់ក្រុម NewJeans កំពុងវាយលុកទីផ្សារតន្ត្រីកូរ៉េ ក្រោយចេញផ្សាយប៉ុន្មានម៉ោង

បានផុស

នៅ

បទចម្រៀង “Ditto” របស់ក្រុមនារីថ្មីថ្មោង NewJeans បានដណ្ដើមបានចំណាត់ថ្នាក់កំពូលនៃតារាងតន្ត្រីឌីជីថលកំពូលរបស់ប្រទេសកូរ៉េយ៉ាងឆាប់រហ័ស បន្ទាប់ពីការចេញផ្សាយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃទី ១៩ ខែធ្នូ ក្រុមចម្រៀង NewJeans បានចេញផ្សាយបទចម្រៀង “Ditto” ដែលជាបទចម្រៀងនាំមុខអាល់ប៊ុម “OMG” ដែលជាអាល់ប៊ុមទី ២ របស់ពួកគេសម្រាប់ការត្រលប់មកវិញបន្ទាប់ពីរយៈពេល ៤ ខែចាប់តាំងពីការចេញអាល់ប៊ុមដំបូងរបស់ពួកគេជាមួយនឹងអាល់ប៊ុម “New Jeans” ដែលចេញផ្សាយជាផ្លូវការនៅថ្ងែទី ១ ខែ សីហា ឆ្នាំ ២០២២។

ជាមួយគ្នានេះ MV បទចម្រៀងថ្មីរបស់ NewJeans បានបំបែកកំណត់ត្រាបន្ទាប់ពីការចេញផ្សាយ ត្រឹមតែ ២ ម៉ោង បានឡើងដល់កំពូលតារាង Melon Top 100 ហើយបទ “Ditto” បានក្លាយជាបទចម្រៀងរបស់ក្រុម K pop ឡើងដល់ Top 1 Melon Top 100 លឿនបំផុតក្នុងប្រវត្តិសាស្ត្រ។

លើសពីនេះបទ “Ditto” ក៏ជាបទចម្រៀងដែលមានចំនួនអ្នកស្តាប់ច្រើនបំផុតនៅលើតារាង Unique Listeners ក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃការចេញផ្សាយក្នុងឆ្នាំ ២០២២។ ជាមួយគ្នានេះ គិតត្រឹមពេលនេះ KST បានប្រកាសថាបទ “Ditto” បានទទួលជោគជ័យដោយឈរនៅលើតារាងនៃវេទិកាតន្ត្រីឌីជីថលឈានមុខគេទាំងបួនរបស់កូរ៉េគឺ Melon Top 100, Bugs, Genie និង Flo ។

យ៉ាងណាមិញ NewJeans បានក្លាយជាក្រុមចម្រៀងនារីដែលមានចំនួនអ្នកស្តាប់ច្រើនបំផុតក្នុងឆ្នាំ ២០២២ បន្ទាប់ពីការចេញផ្សាយរយៈពេល ១៥ ម៉ោង ដែលកន្លងមកបទចម្រៀង “Attention” របស់ ក្រុមនេះបានចេញផ្សាយកាលពីដើមខែ សីហា ចំណាយពេល ១០ ថ្ងៃដើម្បីសម្រេចបានសមិទ្ធផល នេះ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ក្រុម KARA ឈ្នះពានដំបូងនៅលើ ‘Music Bank’ សម្រាប់ការវិលត្រលប់មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម