ជីវិតកម្សាន្ដ
ជិតដល់ថ្ងៃប្រគំតន្ត្រីហើយ Leehom Wang នៅលក់សំបុត្រមិនដាច់ទៀត
នៅថ្ងៃសៅរ៍ ទី២៨ Leehom Wang តារាចម្រៀងចិនដ៏ល្បីនឹងឡើងសម្ដែងក្នុងការប្រគំតន្ត្រី ONE LeeHom នៅទីក្រុង Las Vegas ។ ចាប់តាំងពីរឿងអាស្រូវផិតក្បត់ និងការលែងលះគ្នាក្នុងឆ្នាំ ២០២១ មក ការប្រគំតន្ត្រីលើកនេះគឺជាលើកទី ១ សម្រាប់លោក Lee ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ពីកម្មវិធីរបស់លោកសោះឡើយ ។

ថ្ងៃសំខាន់កាន់តែខិតជិតមកដល់ សំបុត្រក៏លក់មិនទាន់ចេញ ចំណែកឯកន្លែងអង្គុយមានដល់ទៅ ៤,៧០៣ ឯណោះ ។ អ្នកឧបត្ថម្ភកំពុងព្យាយាមផ្សព្វផ្សាយទាក់ទាញទស្សនិកជនដោយបំភ្លៃថា “កន្លែងជិតពេញហើយ” ។ ដើម្បីលក់សំបុត្រដាច់ អ្នករៀបចំកម្មវិធីមានតែចេញរូបភាពប្រូម៉ូសិនថ្មីរបស់ Leehom ពាក់អាវយឺតស សក់រួញ និងកាន់ហ្គីតាជាវិធីចុងក្រោយនៃការទាក់ទាញ ។

ក្រៅពីនេះមានពាក្យចចាមអារ៉ាមថា តារាចម្រៀងវ័យ ៤៦ ឆ្នាំ Leehom នឹងធ្វើការឡើងច្រៀងបទថ្មី ២ បទនៅក្នុងការប្រគំតន្ត្រីជាពិសេសតែម្ដង ។ គ្រាន់តែបែកធ្លាយភ្លាម សមីខ្លួនក៏ចេញមុខបង្ហើបដោយខ្លួនឯងទៅគឺ បទថ្មីមួយមានចំណងជើងថា “ONE” ដែលបានគំនិតមកពីព្រះគម្ពីរធម៌ និងកម្លាំងចិត្តដែលគម្ពីរនោះប្រទានឲ្យ ។

ជាមួយគ្នានេះដែរ អត្ថន័យនៃបទចម្រៀងថ្មីមានបង្កប់ន័យនិយាយពីព្រឹត្តិការណ៍ជាច្រើនក្នុងជីវិតដែលអាចផ្លាស់ប្តូរមនុស្សម្នាក់បានទៀតផង ។ លើសអត្ថន័យធម្មតា កន្លែងខ្លះប្រៀបបីដូចជាកំពុងចាក់អតីតភរិយា Jinglei Lee ពីការបោះបង់ចោលលោក Leehom ដោយសារឧបសគ្គក្នុងជីវិតបន្តិចសោះដោយគ្មានការតស៊ូ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មុខ Kai Ko ជិតជាសះស្បើយហើយ បន្ទាប់ពីហេតុការណ៍ផ្ទុះដ្រូន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


