ជីវិតកម្សាន្ដ
មុខ Kai Ko ជិតជាសះស្បើយហើយ បន្ទាប់ពីហេតុការណ៍ផ្ទុះដ្រូន
តារាតៃវ៉ាន់ Kai Ko រងការខូចទ្រង់ទ្រាយមុខយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ផ្ទុះដ្រូនក្នុងឈុតឆាកថតរឿងភាគរបស់ Netflix គឺ “Agent from Above” ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ខាងមុខនេះ ។ ចាប់តាំងពីគ្រោះថ្នាក់មក Kai តម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូត និងទាន់បានចេញមកក្រៅម្ដងទេ ។

គ្រានោះដែរ Kai កំពុងថតរឿងត្រង់ឈុតវាយប្រហារ ស្រាប់តែដ្រូនដែលគេប្រើដើម្បីថតមុខតួឲ្យជិតល្អមានដំណើរការមិនប្រក្រតី ហើយផ្ទុះភ្លាមៗក្បែរមុខ Kai តែម្ដង ។ សំណាងល្អភ្នែកតារាសម្ដែងរូបនេះមិនត្រូវរងរបួស ប៉ុន្តែឆ្អឹងថ្ពាល់របស់លោករងរបួសដល់ទៅជិត ៣០ ថ្នេរឯណោះ ។ ខណៈទទួលការព្យាបាលនៅមន្ទីរពេទ្យ Kai ព្យាយាមផុស Story ក្នុងបណ្ដាញសង្គម Instagram ដើម្បីកុំឲ្យអ្នកគាំទ្របារម្មណ៍ពីខ្លួន។ ដល់ថ្ងៃទី ២៣ ខែមករា លោកថែមទាំងផុសដាក់ Story ពីជំហៀងមុខដែលនៅស្អាតទាំងនៅគេងលើគ្រែឲ្យអ្នកគាំទ្រមើលទៀតផង ជាមួយគ្នានេះដែរ Kai សរសេរថា “ខ្ញុំកំពុងតែប្រសើរឡើងបន្តិចម្ដងៗហើយ” ។

ការអាប់ដេតរូបថតជាប្រចាំរបស់គាត់បង្ហាញពីសំឡី និងបង់រុំក្នុងបរិមាណដ៏ច្រើនដែលត្រូវប្រើដើម្បីព្យាបាលរបួស ។ គាត់ក៏បានចែករំលែករូបថតនៃអំណោយដែលគាត់ទទួលបាន រួមទាំងកន្ត្រកផ្លែឈើពីក្រុមហ៊ុនផលិតកម្មរបស់គាត់ផងដែរ ។

ជាក់ស្ដែង ការខូចមុខអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពជាអ្នកសិល្បៈ ដូចនេះហើយអ្នកគាំទ្រមានអារម្មណ៍ធូរទ្រូងបន្តិច រាល់ពេលដែលឃើញតារាសំណព្វចិត្តរបស់ពួកគេនៅតែមានស្មារតីវិជ្ជមានទោះបីជារងរបួសពីហេតុការណ៍ដ៏គួរឱ្យតក់ស្លុតក៏ដោយ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Carlos Chan ខំរកលុយដើម្បីរៀបការ សឹងតែគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


