Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងជួរមុខកូរ៉េ Lee Seung Gi ប្រកាសរៀបការ ក្រោយទាក់ទងគ្នាជិត ៣ឆ្នាំ

បានផុស

នៅ

អ្នកគាំទ្រពេញអាស៊ី មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងដ៏ល្បីរបស់កូរ៉េខាងត្បូង Lee Seung Gi បានប្រកាសរៀបការជាមួយមិត្តស្រី ក្នុងរយៈពេលពីរខែខាងមុខនេះ ក្រោយពេលពួកគេទាក់ទងគ្នាជិត ៣ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារដែលបង្ហោះនៅលើបណ្ដាញ Instagram តួឯកប្រុសរឿង អ៊ូខុង រូបនេះ បានទម្លាយថា លោកសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ ដោយនឹងចំណាយពេលជីវិតគូជាមួយ Lee Da In ដែលជាមិត្តស្រីរបស់លោក ចាប់ពីដើមខែមេសាតទៅ។

លោកបន្តទៀតថា “ខ្ញុំបានសុំនាងរៀបការ ហើយនាងក៏យល់ព្រម។ ពិធី​រៀប​ការ​ពួកយើងនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ២០២៣។ ពេលនេះ​ខ្ញុំ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ហើយ ហើយខ្ញុំ​ចង់​ចែក​រំលែក​ដំណឹង​ល្អ​នេះ​ដល់​អ្នក​រាល់​គ្នាដោយ​ផ្ទាល់។” ក្នុងសារដ៏វែងអន្លាយ Lee Seung Gi បន្ថែមថា Lee Da In ជា​មនុស្ស​ដែល​គួរ​ឱ្យ​ស្រឡាញ់ កក់ក្តៅ និងជាមនុស្សដែលលោកចង់នៅក្បែរជារៀងរហូត។

គួររំលឹកថា ស្នេហារបស់ Lee Seung Gi និង Lee Da In ចាប់ផ្តើមទាក់ទងគ្នានៅចុងឆ្នាំ២០២០ ដោយផ្តើមចេញពីមិត្តភាព រហូតដល់ពួកគេក្លាយជាគូស្នេហ៍ជាផ្លូវការ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយប្រកាសរៀបការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចៀវៃ ​ខឹងសម្បារប្រព័ន្ធផ្សព្វផ្សាយដែលយករូបកូនស្រីបង្ហោះជាសាធារណៈ

ចុចអាន៖ បវរកញ្ញា អ៊ីងហ្វា ម្ចាស់មកុដ Miss Grand ថៃ ប្រកាសបរិច្ចាគសរីរាង្គ ក្រោយពេលស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋសិក្សាជីកប្រឡាយពីទន្លេមេគង្គទៅបឹងទន្លេសាប ដើម្បីកុំឱ្យទឹកហូរចោលអស់នៅរដូវប្រាំង និងធានាតម្រូវការពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៣ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

Sokha Hotels

ព័ត៌មានពេញនិយម