ជីវិតកម្សាន្ដ
Aum បង្ហោះរូបមួយសន្លឹក ក្នុងអាងទឹកទាំងកណ្ដាលអាធ្រាត្រ
តារាសម្ដែង Aum Patchrapa បានបង្កភាពភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាត ខណៈនាងបង្ហោះរូបខ្លួនឯងក្នុងឈុត ហែលទឹកដោយស្ថិតក្នុងអាង ថែមទាំងមានផ្កាកុលាបក្រហមមួយទងក្នុងដៃបង្ហាញពីភាពជឿជាក់យ៉ាងខ្លាំង។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន Aum បានបង្ហាញពេលវេលាក្នុងថ្ងៃវិស្សមកាលនៅឯប៉ាតាយ៉ាយ៉ាងសប្បាយរីករាយ។ យ៉ាងណាមិញ ត្រឹមរូបភាពតែមួយសន្លឹកដែលនាងបានបង្ហោះកណ្ដាលយប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុកចូលទៅ Comment សរសើរសម្រស់របស់នាងក្នុងអាងទឹក និងសូមឲ្យថ្ងៃពិសេសកាន់តែសប្បាយរីករាយលើសនេះ។ ប៉ុន្តែក្នុងនោះក៏មានមហាជនមួយចំនួន ហាក់សម្ដែងការព្រួយបារម្ភសុខភាព Aum ថានាងចូលគេងយប់ជ្រៅពេក ស្មាលណេះហើយនៅបង្ហោះរូបទៀត។

ទោះយ៉ាងណា Aum នៅតែទទួលបានការសរសើរច្រើនជាងរិះគន់លើរូបរាងរបស់នាង ដែលស្ថិតក្នុងវ័យ៤៤ឆ្នាំ តែនៅតែស្អាតមិនថមថយទៅណាសូម្បីតែបន្តិច។ លើសពីនេះ មិនថានាងស្ថិតក្នុងឈុតណា តែងតែត្រូវបានមហាជនយល់ស្រប និងបញ្ចេញមតិគាំទ្រជានិច្ចកាល។

Aum Patchrapa ជាតារាសម្ដែងជួរមុខក្នុងប្រទេសថៃ ដែលចូលប្រឡូកក្នុងវិស័យសិល្បៈជាយូរយារណាស់មកហើយ ទស្សនិកជនអាចមើលឃើញការសម្តែងរបស់នាងព្រមទាំងស្នាដៃផ្សេងទៀត។ មហាជនជាច្រើនតែងចាត់ទុកនាងជាសិល្បករដ៏ពូកែមិនថាការងារ និងរូបរាងកាយនោះទេ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយប្រកាសជិតរៀបការ Kimberly បង្ហាញរាងលើកនេះកាន់តែប្លែក
ចុចអាន៖ទស្សនាទិដ្ឋភាពតារាសម្ដែងប្រុសថៃ អបអរខួប ៥៣ ឆ្នាំ របស់ប៉ុស្តិ៍លេខ ៣
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


