ជីវិតកម្សាន្ដ
ក្រោយប្រកាសជិតរៀបការ Kimberly បង្ហាញរាងលើកនេះកាន់តែប្លែក
បន្ទាប់ពីប្រកាសដំណឹងជិតរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ជាមួយមិត្តប្រុស Mark Prin និងថែមទាំងជិតក្លាយជាកូនក្រមុំ តារាសម្ដែង Kimberly តែងតែបង្ហាញសកម្មភាពហាត់ប្រាណយ៉ាងតឹងរឹង ព្រមទាំងវិធីថែសុខភាពសឹងតែរាល់ថ្ងៃ។

ដោយឡែកកាលពីព្រឹកមិញនេះ តារាសម្ដែង Kimberly បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្អួតរាងស្លីមស្អាតក្នុងសំលៀកបំពាក់ហាត់ប្រាណពណ៌ត្នោត ព្រមទាំងធ្វើកាយវិការអេនអនគួរខ្នាញ់ថែមទៀត។ យ៉ាងណាមិញរូបភាពរបស់នាងក៏បានទាក់ភ្នែកមហាជនជាច្រើនចូលមកបញ្ចេញមតិសរសើរខុសៗគ្នាថា សម្រស់របស់ Kimberly បច្ចុប្បន្នហាក់ប្លែកខ្លាំង និងស្រស់ស្អាតដើម្បីត្រៀមខ្លួនក្លាយជាកូនក្រមុំពិសេស។ ពិតជាភ្ញាក់ផ្អើលណាស់! ព្រោះមើលទៅនាងរាងកាន់តែស្វែលស្អាតមួយកម្រិតទៀត ខណៈអ្នកគាំទ្រមួយចំនួនទៀតបានយល់ស្របថា កាន់តែជិតរៀបការនាងកាន់តែមានរាងស្អាតស៊ិចស៊ី ប្រហែលដល់ថ្ងៃពិសេស អាចមើលលែងស្គាល់ផងមិនដឹង!

មកទល់ពេលនេះ គូស្នេហ៍ Mark Prin និង Kimberly បានប្រកាសដំណឹងរៀបការថា នឹងធ្វើឡើងនាចុងឆ្នាំ២០២៣ ស្របពេលដែលវីឡាដែលត្រៀមរស់នៅជាមួយគ្នាជិតសាងសង់រួចរាល់ថែមទៀត។ លើសពីនេះ ងាកទៅមិត្តស្រីរបស់ Mark តែងតែបង្ហាញវិធីថែទាំរាងរៅឲ្យស្រឡូន និងថែរសម្រស់កាន់តែស្រស់ស្អាតទ្វេរដង ដោយបញ្ចាក់ថា នាងកំពុងត្រៀមខ្លួនក្លាយជាកូនក្រមុំនាពេលខាងមុខហើយ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Matt បង្ហោះរូបដេកត្រាំក្នុងអាងទឹក ទាក់ទាញការចាប់អារម្មណ៍កន្លែងពិសេសមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


