ជីវិតកម្សាន្ដ
សួ វិចិត្រ ស្រាយចម្ងល់ពាក់ព័ន្ធរឿងមិនចេញបទចម្រៀង
មកទល់ពេលនេះនៅមានសំនួរ និងចម្ងល់ជាច្រើនពីសំណាក់អ្នកគាំទ្រទៅកាន់ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ លោក សួ វិចិត្រ ទាក់ទងការចេញបទចម្រៀងថ្មីៗផ្ទាល់ខ្លួនដើម្បីប្រជែងទីផ្សារ និងតបតាមការទន្ទឹងរង់ចាំរបស់មហាជន។

ជុំវិញសំនួរនេះដែរ គឺបានក្លាយជាប្រធានបទសម្រាប់សាមីខ្លួនលោក សួ វិចិត្រ ក្នុងការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ប៉ុន្តែកន្លងមកលោក សួ វិចិត្រ ហាក់មិនមានប្រតិកម្ម ឬការឆ្លើយតបចំពោះរឿងនេះទេ ផ្ទុយទៅវិញ វិចិត្រ បានខំប្រឹងវិវឌ្ឍខ្លួនឲ្យខ្លាំងបន្ថែមទៅលើសមត្ថភាពច្រៀង ក៏ដូចជាការចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានាជាដើម។

ស្របពេលកំពុងមានសំនួរ និងការអន្ទះសារង់ចាំពីសំណាក់ Fanៗ អ្នកគាំទ្រ ដោយខ្លះបានចោទសួរថា តើពេលណា សួ វិចិត្រ មានស្នាដៃបទចម្រៀងថ្មីចេញផ្សព្វផ្សាយនៅលើទីផ្សារ ខណៈមួយរយៈចុងក្រោយនេះលោកហាក់មានការស្ងប់ស្ងាត់នោះ។ ចំណុចនេះត្រូវបានតារាចម្រៀងលោក សួ វិចិត្រ បានឆ្លើយថា នឹងមានចេញក្នុងពេលឆាប់ៗខាងមុខនេះបំពេញតាមបំណងចង់បានអ្នកគាំទ្រ។

ជាមួយគ្នា នៃការឆ្លើយតបនេះ លោក សួ វិចិត្រ ក៏បានស្នើដោយទទូចសុំចិត្តមហាជនមេត្តាកុំឆាតទៅសួរនាំបញ្ហានេះទៀតអី ព្រោះធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់លោក។ សួ វិចិត្រ បានលើកឡើងជាសំណូមពរថា “បងប្អូនទាំងអស់គ្នាទ្រាំបន្តិចទៅ ខ្ញុំជឿថានឹងមានបទចេញ ពេលខ្លះកុំឆាតមកនិយាយអ្វីដែលប៉ះពាល់ដល់អារម្មណ៍ខ្ញុំខ្លាំងពេក”។

ពិតណាស់កាលពីរាត្រីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាប្រុសលោក សួ វិចិត្រ បានសម្រេចនូវក្ដីស្រមៃរបស់ខ្លួនដែលបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ ក្រោយពីធ្វើការប្រឡងប្រជែងនឹងបេក្ខភាពខ្លាំងៗជាច្រើនវគ្គនោះ។ លទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនសម្ដែងការអបអរសាទរ ពិសេសប្រជាពលរដ្ឋអ្នកដែលរស់នៅខេត្តជាមួយលោកតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


