ជីវិតកម្សាន្ដ
មួយឈុតរបស់ Bow Maylada ហ្វេនសរសើរថាប្លែកខ្លាំង ខណៈធ្លាប់តែសុភាព
តារាសម្ដែង Bow Maylada ទើបតែបង្ហាញនៅឈុតពណ៌ខ្មៅរឹបដងខ្លួន ព្រមទាំងតុបតែងមុខមាត់បែបសិចស៊ី ខុសប្លែកពីមុនឆ្ងាយ ខណៈមហាជនជាច្រើនឃើញហើយទប់សរសើរសម្រស់ថ្មីនេះមិនបាន។

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ Bow Maylada បានបង្ហាញម៉ូដឲ្យប្រេនលំដាប់ពិភពលោកនៅ Milan Fashion ស្របពេលដែលនាងស្លៀករ៉ូបពណ៌ខ្មៅរឹបរាងយ៉ាងតឹងណែន ព្រមទាំងតុបតែងមុខបែបកាចៗខុសឆ្ងាយពីមុន ធ្លាប់តែជាសុភាពនារី។ លើសពីនេះ នៅលើកដៃតូចស្រឡូនរបស់តារារូបនេះ ក៏បានបង្ហាញរាងនាឡិកាដ៏ប្រណិតថែមទៀតផង។ នៅក្នុងការបង្ហោះនេះនាងសរសេរខេបសិនថា Dolce and gabbana #DGFW23 #Dolcegabbana ដែលតំណាងឲ្យយីហោ កំពុងតែពាក់និងដើរបង្ហាញម៉ូដ។

យ៉ាងណាមិញ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកនេះបានបង្ហោះជាសាធារណៈ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា នាងឥលូវកាន់តែស្រស់ស្អាតខុសឆ្ងាយពីមុនជាពិសេសការតុបតែងខ្លួនក៏រាងសិចស៊ីនិងកាចៗ។ ប៉ុន្តែទោះយ៉ាងណាក៏នៅតែរក្សាភាពស្រស់ស្អាតមួយបែបជា Bow Maylada ដដែល៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
ចុចអាន៖ដំណើរជីវិតរបស់ Bella Ranee ពីតួចិត្តឫស្សា ក្លាយជាតារាសម្ដែងស្រីជួរមុខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


