ជីវិតកម្សាន្ដ
ដំណើរជីវិតរបស់ Bella Ranee ពីតួចិត្តឫស្សា ក្លាយជាតារាសម្ដែងស្រីជួរមុខ
មកទល់ពេលនេះមនុស្សច្រើនបានចាត់ទុក Bella Ranee ជាតារាស្រីជួរមុខរបស់ប្រទេសថៃ ខណៈការសម្តែងរបស់នាង ត្រូវបានទស្សនិកជនចងចាំ និងស្រលាញ់ពេញចិត្ត។ ជាពិសេសនាងមានអាជីពរវល់សឹងរាល់ថ្ងៃ រាប់បញ្ចូលទាំងរឿងភាគ ភាពយន្តខ្លីៗ ជាពិធីការនី ឬផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងព្រឹត្តិការណ៍នៅអន្តរជាតិជាដើម។

បើក្រឡេកមើលវិថីជីវិតរបស់នាងវិញ ទម្រាំមកដល់ពេលនេះ គឺមិនមែនជារឿងងាយស្រួលទេ។ ហើយវាជាអ្វីដែលមហាជនជាច្រើនស្ងើចសរសើរមិនដាច់ពីមាត់ ខណៈកាលពីមុននាងលេខមុខត្រឹមតួកំណាចឬរាយរ៉ងប៉ុណ្ណោះ រហូតដល់ឈានទៅតំណែងជាតួឯកស្រីជួរមុខនាបច្ចុប្បនេះ ហើយវាមិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែអាចធ្វើបានដោយងាយស្រួលនោះទេ។
ថ្ងៃនេះ កម្ពុជាថ្មីបានជីកកាយពីវិថីសិល្បៈរបស់នាងថា តើតារាស្រី Bella មានស្នាដៃអ្វីខ្លះ ចាប់តាំងពីចូលសិល្បៈដំបូងមកទល់ពេលនេះ។
Bella Ranee កើតនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨៩ បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពី មហាវិទ្យាល័យសារព័ត៌មាន និងសារគមនាគមន៍។ សកលវិទ្យាល័យធម្មសាទ បរិញ្ញាបត្រជាន់ខ្ពស់នៅមហាវិទ្យាល័យសារព័ត៌មាន និងទំនាក់ទំនងមហាជន នៃសាកលវិទ្យាល័យធម្មសភា។ នាងចាប់ផ្ដើមធ្វើការក្នុងវិស័យភាពយន្តដំបូងក្នុងរឿង “My True Friend” ប៉ុន្តែមិនទទួលបានភាពល្បីល្បាញនៅះទេ។ មុនចុះកុងត្រាក្លាយជាតារាសម្ដែងរបស់ប៉ុស្ដិ៍លេខ៣ នាងធ្លាប់សម្ដែងរឿងមួយមានចំណងជើងថា “Roy Marn” ដោយដើរតួជាមនុស្សចិត្តអាក្រក់តាមឈ្នានីស នាឆ្នាំ២០១១។

បន្ទាប់ពីចុះកុងត្រាជាតារាសម្ដែងរបស់ប៉ុស្ដិ៍លេខ៣ ក្នុងឆ្នាំ ២០១៣ Bella បានទទួលតំណែងជាតួឯកដំបូងក្នុងរឿង “Porn Prom Onlaweng” ដោយចាប់ដៃគូជាមួយ Boy Pakorn ។ ភាពយន្តភាគនេះបានធ្វើឲ្យនាងមានទស្សនិកជនស្គាល់ឈ្មោះខ្លះៗ។ ក្រោយមកក្នុងឆ្នាំដដែល Bella បានសម្តែងរឿងភាគមួយទៀតមានចំណងជើងថា “សុភាពបុរស Juthathep” រួមគ្នាជាមួយតារាប្រុស James Jirayu ឱកាសនោះហើយដែលធ្វើឲ្យនាងកាន់តែល្បីល្បាញខ្លាំង និងមានគេស្គាល់ថា Bella ជានរណា។ នៅឆ្នាំបន្ទាប់ Bella មានរឿងភាគធំៗចំនួន ៣ រួមគ្នាដូចជា “Look Tard” ជាមួយតារាប្រុស Ken Phupoom រឿង “Phloeng Chimplee” សម្តែងជាមួយតារាប្រុស Aum Atichart និង រឿង “Pob Rak” សម្តែងជាមួយ Mak Prin Suparat ។

ក្នុងឆ្នាំ ២០១៦ Bella បានត្រលប់មកធ្វើការជាមួយ James Jirayu ម្តងទៀតក្នុង “Padiwaradda” ឬ “ភរិយាបណ្ដូលចិត្ត” រហូតកាន់តែមានគេស្គាល់នាងខ្លាំងជាងមុន។ មិនត្រឹមប៉ុណ្ណឹង មុនឆ្នាំ ២០១៨ នាងបានសម្ដែងរឿងជាមួយតារាប្រុស Pope Thanawat ដែលមានចំណងជើងថា “បុព្វេសន្និវាស ដែលជារឿងស្នេហាបែបប្រវត្តិសាស្ត្រដ៏ល្អឯកហើយពេលនោះហើយអ្នកណាក៏ស្គាល់នាង និងធ្វើឲ្យមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញខ្លាំងលើសមុនថែមទៀត
បច្ចុប្បន្ននេះ Bella នៅតែជាតួឯកស្រីដែល “លក់ជំនាញ” ក្នុងការសម្តែង ខណៈភាពយន្ត “បុព្វេសន្និវាស” វគ្គ២ កំពុងទទួលបានប្រជាប្រិយភាព និងទាក់ទាញអ្នកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។ជាពិសេសរឿងភាគដ៏ល្អឯកនេះរកចំណូលបានយ៉ាងក្រាស់ក្រែលក្នុងរយៈពេល១ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ការងាររបស់ Bella សុទ្ធតែទទួលបានជោគជ័យទាក់ទងនឹងការវាយតម្លៃ និងប្រាក់ចំណូលដ៏អស្ចារ្យ រួមទាំងត្រូវបានអ្នកគាំទ្រទូទាំងប្រទេសស្រលាញ់ពេញចិត្តនិងផ្ដល់រហស្សនាមឲ្យនាងថានារីប្រាក់លានប្រចាំប្រទេសថៃថែមទៀតផង។

ទោះយ៉ាងណាកាលពីពេលថ្មីៗនេះ Bella Ranee កំពុងក្លាយជាផ្ទាំងស៊ីបរបស់មហាជនវិភាគលើបណ្ដាញសង្គមព្រោងព្រាត ក្រោយតារាសម្ដែង Margie Rasri បាននិយាយថា “ខ្ញុំបានធ្វើការជាមួយមនុស្សម្នាក់ ហើយវាមិនល្អបំផុតនោះទេ។ ហើយបើសិនធ្វើការជាមួយគ្នាម្ដងទៀត ខ្ញុំមិនសុំធ្វើការរួមទៀតទេ។ ដែលចម្លើយរបស់នាង បានធ្វើឲ្យមានការរិះគន់និងក្លាយជាចំណុចពុះកញ្ជ្រោលពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត រហូតក្លាយជាប្រធានបទទាក់ទាញការជជែកគ្នាពេញបណ្ដាញសង្គម៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ឆ្លើយយ៉ាងមានន័យ ក្រោយត្រូវគេសួររឿងរៀបការ
ចុចអាន៖មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ