ជីវិតកម្សាន្ដ
ហ្វេនស្រីៗស្ទើរគាំងស្មារតី ក្រោយ Son Heung Min ស្លៀកខោទ្រនាប់បង្អួតសាច់ដុំ
កីឡាករបាល់ទាត់ Son Heung Min បានបង្អួតសាច់ដុំរបស់ខ្លួនជាមួយនឹងខោក្នុង Calvin Klein ជាលើកទីពីរ រួមទាំងឈុតចុងក្រោយដែលអ្នកនិយមលេងអ៊ីនធឺណិត ជាពិសេសស្រីៗជុំវិញពិភពលោកស្ទើរតែតាំងស្មារតី បន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹកនេះ។

លើសពីនេះ ជម្រើសជាតិកូរ៉េខាងត្បូង Son Heung Min បានសរសេរខេបសិនថា “ខ្ញុំមានមោទនភាពក្នុងការធ្វើការជាមួយ Calvinklein ដែលជាម៉ាកយីហោដ៏ល្បីល្បាញ ខ្ញុំពិតជាមានមោទនភាពក្នុងការតំណាងឲ្យ #mycalvins “។

យ៉ាងណាមិញរូបភាពជាច្រើនសន្លឹករបស់ Son Heung Min បានទាក់ទាញជាងមួយលាន Like ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈអ្នកគាំទ្រស្រីៗឃើញហើយទប់អារម្មណ៍សរសើរពីរាងដ៏សង្ហារបស់លោកមិនបាន។ ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែល Son បង្ហាញភាពប៉ិនប្រសប់ឲ្យយីហោរបស់ Calvin Klein ដោយកាលពីលើកមុនខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ធ្លាប់ស្លៀកប្រេនដដែល កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ព្រមទាំងបង្ហាញនូវមន្តស្នេហ៍ដ៏ក្លាហានសម្រាប់ការប្រមូលខោទ្រនាប់និទាឃៈរដូវឆ្នាំ២០២៣ ផ្ដាច់មុខថែមទៀតផង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាទូតសុឆន្ទៈឲ្យប្រេនតែមួយ តែតារាថៃ Bright វ៉ាដាច់ Son Heung Min រកចំណូលខ្ពស់បំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


