ជីវិតកម្សាន្ដ
ស្នាមសាក់លើដងខ្លួន Lisa កំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រ
ទោះបីការចាក់សាក់ជាប្រធានបទហាមឃាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសចំពោះស្ត្រីនៅក្នុងឧស្សាហកម្មកម្សាន្ត តារាចម្រៀងដើមកំណើតថៃ Lalisa សមាជិកក្រុម BLACKPINK កំពុងបង្កការចាប់អារម្មណ៍ពាសពេញអ៊ីនធឺរណិត ក្រោយពេលហ្វេនៗរកឃើញស្នាមសាក់លើដងខ្លួនរបស់នាងជាលើកដំបូង ដែលស្នាមសាក់នេះពុំធ្លាប់មានអ្នកឃើញពីមុនមកនោះទេ។

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០១៦ Lisa តែងតែទទួលបានការចាប់អារម្មណ៍ចំពោះវត្តមានរបស់នាងជានិច្ច។ រាល់ពេលដែលនាងលេចមុខជាសាធារណៈម្ដងៗ មិនថានៅក្នុងព្រឹត្តិការណ៍ធំៗ នៅលើឆាកតន្ត្រី ថតម៉ូដឱ្យទស្សនាវដ្ដី ឬដើរលេងកម្សាន្តនោះទេ ស្ទីលរបស់នាងរមែងទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជនមិនតិចនាក់ឡើយ។

ជាក់ស្ដែងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ទស្សនាវដ្ដី Harper’s Bazaar Singapore បានបញ្ចេញ Trailer របស់ Lisa ដែលនាងត្រៀមលេចមុខលើក្របទស្សនាវដ្តីរបស់ប្រទេសសិង្ហបុរី។ រូបថតនីមួយៗរបស់តារាស្រីវ័យ ២៥ឆ្នាំរូបនេះ ទទួលបានការចូលចិត្តពីហ្វេនរាប់លាននាក់ជុំវិញពិភពលោក។

ប៉ុន្តែអ្វីដែលទស្សនិកជកាន់តែចាប់អារម្មណ៍ទ្វេដងលើរូបថតរបស់ Lisa គឺនៅពេលពួកគេពង្រីករូបរបស់នាង គេប្រទះឃើញស្នាមសាក់នៅលើឆ្អឹងជំនីររបស់តារារ៉េបរូបនេះ ហើយគ្រប់គ្នាកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គម។ យ៉ាងណាក្ដី ពេលនេះ ពុំទាន់មានទីភ្នាក់ងារខាងផលិតកម្ម YG ចេញមុខមកបញ្ជាក់ច្បាស់នៅឡើយថា Lisa ពិតជាមានស្នាមសាក់ពិតឬអត់នោះទេ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារា K-pop ៦ រូប នឹងចូលបម្រើយោធានៅឆ្នាំ ២០២៣
ចុចអាន៖ តុបតែងខ្លួនលើកនេះ Jisoo ទាក់ទាញចំណាប់អារម្មណ៍ ក្នុងកម្មវិធី Paris Fashion Week 2023
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


