ជីវិតកម្សាន្ដ
Pope ត្រូវអ្នកលេងអ៊ីនធឺរណិតរិះគន់ថា មានចរិតព្រាននារី
បន្ទាប់ពីមាននារីម្នាក់បង្ហោះសារថា តួឯកប្រុសរឿង បុព្វេសន្និវាស បានឆាតញ៉ែនាង ទាំងដែលនាងមានស្វាមីហើយ ពេលនេះ តារាសម្ដែង Pope Thanawat ត្រូវនារីម្នាក់ទៀតទម្លាយថា តួឯកប្រុសរូបនេះបានឆាតញ៉ែនាងដូចគ្នា។

តារាសម្ដែង Pope Thanawat កំពុងធ្វើឱ្យបណ្ដាញសង្គមថៃភ្ញាក់ផ្អើលជាថ្មី ក្រោយពេលនារីមិនបញ្ចេញអត្តសញ្ញាណម្នាក់បង្ហោះសារថា លោកបានឆាតញ៉ែញ៉ងនាង រហូតដល់ពេលនេះ លោកក្លាយជាផ្ទាំងស៊ីបនៃអ្នកលេងអ៊ីនធឺរណិត។

តាមរយៈសាររបស់នារីម្នាក់នោះ នាងបានសរសេរថា Pope បានប្រើគណនី Instagram ផ្ទាល់ខ្លួនផ្ញើ Emoji ទៅនាង ហើយនាងក៏តបទៅវិញថា ទម្លាប់ញ៉ែគេមិនទាន់ឈប់ទេ ស្រាប់តែ Pope ប្លុកនាងចោលតែម្ដង។

ក្រោយពេលសាររបស់នារីអនាមិកបានចែករំលែក អ្នកនិយមលេងអ៊ីនធឺរណិតមួយចំនួននាំគ្នារិះគន់ Pope ថាលោកជាតារាប្រុសមានចរិតព្រាននារី។ ទោះយ៉ាងណា អ្នកគាំទ្រម្ខាងទៀតបានលើកឡើងថា ប្រហែលជា Pope ចង់រាប់អានមិត្តភក្តិ ឬប្រហែលជាលោកច្រឡំដៃប៉ុណ្ណោះ។ ដូច្នេះកុំទាន់វាយតម្លៃអី គួររង់ចាំម្ចាស់ខ្លួនបកស្រាយសិន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្រស់បវរកញ្ញាថ្មីមួយរូប កំពុងបង្កការចាប់អារម្មណ៍ពេញបណ្ដាញសង្គមថៃ
ចុចអាន៖ ល្បីថា តួឯកប្រុសរឿង “បុព្វេសន្និវាស” ផ្ញើសារញ៉ែប្រពន្ធគេ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍