ជីវិតកម្សាន្ដ
Bella បង្ហាញឈុតដៃតូចរឹបដងខ្លួន ទស្សនិកជនកម្រឃើញនាងក្នុងសភាពសិចស៊ី
អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីតារាសម្ដែង Bella Ranee បង្ហោះរូបភាពក្នុងឈុតរឹបដងខ្លួនយ៉ាងខ្លាំង ខណៈនាងឈរនៅពីមុខបរិយាកាសពេលថ្ងៃលិចនៅឯលើផ្ទៃមុខក្នុងទីតាំងមួយកន្លែង។

យ៉ាងណាមិញរូបភាពនៃជ្រុងតែមួយនេះរបស់ Bella ហាក់បង្កការចាប់អារម្មណ៍ជាថ្មីដល់ទស្សនិកជនជាច្រើនឲ្យសម្រុកចូលទៅបញ្ចេញមតិសឹងមិននឹកស្មានថាជា Bella នោះទេ ។ លើសពីនេះអ្នកគាំទ្រររបស់នាងក៏ពោលសរសើររូបរាងដ៏ល្អឥតខ្ចោះរបស់នាងហើយថាកម្រឃើញស្លៀកឈុតបែបនេះ ណាស់តាំងពីចូលសិល្បៈដំបូងៗមកម្ល៉េះ។

ត្បិតថាកំពុងមានរឿងជាប់ពាក់ព័ន្ធនឹងតារាស្រីៗរួមទ្រនំនិងរួមលើវិថីសិល្បៈតែមួយក្ដីប៉ុន្តែបញ្ហាទាំងនេះមិនបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ Bella ថមថយមួយកម្រិតណាឡើយ។ជាពិសេសនាងកាន់តែមានមហាជនសម្រុកគាំទ្រនិងប្រាប់កុំឲ្យខ្វល់ខ្វាយនឹងមតិរិះគន់មិនសមគួរណាមួយលើរូបភាពរបស់នាង។
មកទល់ពេលនេះតារាស្រី Bella Ranee កាន់តែត្រូវប៉ាន់នឹងស្ពតពាណិជ្ជកម្មធំៗទាំងក្នុងស្រុកនិងក្រៅស្រុក ស្របពេលដែលភាពយន្តមិនថារឿងភាគរបស់នាងកាន់តែមានប្រជាប្រិយ និងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ដូច្នេះអាចបញ្ចាក់បានថា នាងក៏ជាតារាស្រីជួរមុខមួយរូបក្នុងប្រទេស ហើយជារឿងធម្មតារាល់រូបភាពនាងបង្ហោះទទួលការគាំទ្រច្រើន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Weir ចែករំលែកសុភមង្គលពិតក្នុងជីវិត ក្នុងនាមជាឪពុកថ្មីថ្មោង
ចុចអាន៖ទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់ Engfa
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


