ជីវិតកម្សាន្ដ
Weir ចែករំលែកសុភមង្គលពិតក្នុងជីវិត ក្នុងនាមជាឪពុកថ្មីថ្មោង
បន្ទាប់ពីប្រកាសឈប់សម្ដែងមួយរយៈធំ ដើម្បីយកពេលវេលាមើលថែភរិយានិងកូនតូច តារាសម្តែង Weir Sukollawat តែងតែបង្ហោះរូបភាពនិងឃ្លិបពោរពេញដោយថាមពលដ៏រីករាយ ជាពិសេសនៅក្នុងរបៀបនៃជីវិតគ្រួសារដែលកំពុងមានសុភមង្គលយ៉ាងខ្លាំង។

តាមរយៈ Instagram ផ្ទាល់ខ្លួន តារាប្រុសរូបនេះបានបង្ហាញរូបថតក្រុមគ្រួសារក្នុងថ្ងៃសម្រាកលំហែកាយព្រមទាំងក្នុងស្ទូរីដោយសរសេរ Caption បរិយាយពីរឿងល្អៗសម្រាប់បេះដូងលោកនាពេលនេះ ដែលធ្វើឲ្យលោកនិងភរិយាមានអារម្មណ៍សប្បាយរីករាយចាប់តាំងពីមានកូនលើកដំបូងមកម្ល៉េះ។
តួឯកប្រុសក្នុងរឿង “ពេជ្រកាត់ពេជ្រ” បានសរសេរថា “ក្នុងអំឡុងពេលនេះខ្ញុំសម្រាក១០០ភាគរយ ខ្ញុំរីករាយណាស់ដែលបាននៅជិតប្រពន្ធកូន ជួយចិញ្ចឹមមើលថែរគាត់ក្នុងអំឡុងពេលដែលកន្លងផុតទៅយ៉ាងលឿន។ នេះត្រូវតែជាសេចក្តីអំណរសម្រាប់ឪពុកម្តាយ។ ស្រឡាញ់អ្នក @vikkiiexplorer @wylyn.vw19″។

បន្ទាប់រូបភាពនិងខេបសិនដ៏មានសុភមង្គលរបស់ Weir Sukollawat ត្រូវបានចែករំលែក អ្នកគាំទ្របានចូលមក Like នៅរូបភាព Cute នោះហើយបញ្ចេំមតិថា ជីវិតដ៏សាមញ្ញ ប៉ុន្តែសប្បាយរីករាយរបស់ Weir Sukollawat ពិតជាមិនសរសើរមិនបានទេ។ មើលទៅលោកពិតជាមានសុភមង្គលពិតៗ ហើយសក្តិសមជាឪពុកដែលមានភក្ដីភាពចំពោះប្រពន្ធកូនខ្លាំងណាស៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយឃើញស្នាមសាក់នៅគល់ភ្លៅរបស់ Engfa
ចុចអាន៖ក្រៅពីសិល្បៈ Mai Davika រកចំណូលពី YouTube ដល់ទៅខ្ទង់លានដុល្លារក្នុងមួយខែៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


