ជីវិតកម្សាន្ដ
គ្រាន់តែ Lisa កាន់បំពង់ហឺតហិតខ្លាចខ្យល់ ទស្សនិកជនសម្រុកទិញតាម រហូតដាច់ស្តុកត្រឹមមួយយប់
កាលពីប៉ុន្មានថ្ងៃនេះ Lisa សមាជិកក្រុម BLACKPINK បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីប្រារព្ធខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំជាមួយគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធព្រមទាំងថតរូបឱបគ្នា ខណៈក្នុងដៃរបស់នាងកាន់បំពង់ហឺតជាប់ផងដែរ។

ទោះយ៉ាងណា ភ្លាមៗនោះដែរអ្នកលេងបណ្ដាញអ៊ីនធឺណិតលាន់មាត់ថា ប្រាកដជាលក់ដាច់មិនអស់ដូចកាលនាងបង្ហាញរូបប្រហិតទឹកជ្រលក់មិនខាន។ ក្រោយមកមិនយូរប៉ុន្មានទំព័រហ្វេសប៊ុក Thai Herb Company Hong Thai Co., Ltd. បានប្រកាសថា ផលិតផលបានលក់ដាច់អស់ពីស្តុកត្រឹមពេលមួយយប់ ដោយសារតែលំហូរនៃការបញ្ជាទិញលើសពីការរំពឹងទុកទៅទៀត។
ទន្ទឹមនោះ ប្រធានផ្នែកទីផ្សារដដែលបានចេញមុខបញ្ចាក់សូមអភ័យទោសដល់អតិថិជនទាំងអស់ ដោយឆ្លើយតបថា “បំពង់ហឺតម៉ាកហុងថៃ បានអស់ពីស្តុក! យើងខ្ញុំសូមអភ័យទោសដល់អតិថិជនទាំងអស់សម្រាប់ការរអាក់រអួលនៅការបញ្ជាទិញមិនបាន។ ក្រុមហ៊ុននឹងប្រញាប់ផលិតផលិតផលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់។ អរគុណអតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលហុងថៃ និងសូមថ្លែងអំណរគុណដល់ Lisa ដែលធ្វើឲ្យការឆ្លើយតបលក់ដុំកើនឡើងក្នុងរយៈពេលត្រឹមតែមួយយប់ សូមអរគុណ”។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលសមាជិកក្រុម BLACKPINK រូបនេះក្លាយជានិន្នាការល្បី ដោយគ្រាន់តែកាន់ផលិតផលមួយភ្លែតតែទាក់ទាញចិត្តមនុស្សគ្រប់គ្នាឲ្យសម្រុកទិញតាម។ កាលពីលើកមុន Lisa ធ្លាប់បង្ហោះរូបភាពប្រហិត និងបានចូលទៅញុំាសាច់អាំងមួយកន្លែងនៅឯប្រទេសកំណើត ហើយមនុស្សជាច្រើនសម្រុកទៅសឹងថាគ្មានកន្លែងអង្គុយផង៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ Lisa ក្នុងថ្ងៃខួបកំណើតនៅប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


