ជីវិតកម្សាន្ដ
ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ Lisa ក្នុងថ្ងៃខួបកំណើតនៅប្រទេសថៃ
Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពខួបកំណើតក្នុងឆ្នាំនេះ ដោយបង្ហាញពីស្រស់ស្អាតក្នុងពិធី ខណៈសំលៀកបំពាក់របស់នាងមួយឈុតបង្កភាពចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាច្រើន។

ជាការពិតណាស់ រៀងរាល់ថ្ងៃទី ២៧ ខែមិនា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃខួបកំណើតរបស់ Lisa ហើយនៅឆ្នាំនេះ នាងបានជ្រើសរើសត្រលប់ទៅប្រារព្ធខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំរបស់នាងនៅប្រទេសថៃជាមួយនឹងក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធ។
ត្បិតថាថ្ងៃកំណើតរបស់សមាជិកក្រុម BLACKPINK រូបនេះបានកន្លងផុតទៅច្រើនថ្ងៃក៏ពិតមែន ក៏ប៉ុន្តែ Lisa ទើបតែបញ្ចេញរូបថតនៃឈុតថ្ងៃខួបកំណើតរបស់ខ្លួនចែកជូនបណ្ដាអ្នកគាំទ្រទូទាំងពិភពលោកបានទស្សនា។ ជាមួយគ្នានេះដែរគេឃើញ Lisa ស្លៀករ៉ូបពណ៌សាច់ដោយមានបូធំៗបិទលើឈុតអមនឹងបូពណ៌ក្រហមនៅលើសក់របស់នាង ព្រមទាំងបញ្ចេញទឹកមុខបែកឃ្យូតៗគួរឲ្យស្រលាញ់។

យ៉ាងណាមិញនេះមិនមែនជារឿងប្លែកទេ ខណៈ Lisa តារាលំដាប់ពិភពលោករូបនេះមានអ្នកគាំទ្រច្រើនសន្ធឹកមិនថានាងបញ្ចេញសកម្មភាពជាឃ្លិបឬរូបភាពណាមួយឡើយ។ Lisa តែងទទួលបានការគាំទ្រនិងតាមដានពីសំណាក់ហ្វេនទូទាំងពិភពលោក៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង Michael Wong ខឹងសម្បារ ក្រោយកូនស្រីបង្ហោះរូបអាក្រាតកាយផ្អើលបណ្ដាញសង្គម
ចុចអាន៖ផលិតកម្មបញ្ជាក់ថា Lim Ji Yeon និង Lee Do Hyun ពិតជាមានទំនាក់ទំនងស្នេហាមែន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


