ជីវិតកម្សាន្ដ
ឌីជេ ក្តិប បង្ហើបក្ដីស្រមៃធំចុងក្រោយ បង្កើតសាលា ចែករំលែកចំណេះជំនាញដល់ក្មេងៗ ជំនាន់ក្រោយ
ជាការពិតណាស់តារាចម្រៀងរ៉េប លោក ចាន់ សំណាង ហៅឌីជេ ក្តិប កន្លងមកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈស្ទើរទាំងស្រុងតែម្ដង។ ចំណែកឯអ្នកគាំទ្រវិញ នៅតែបង្ហាញបំណងចង់ឃើញលោកចេញបទចម្រៀងស្នាដៃថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

ទោះបីមួយរយៈកន្លងទៅ លោក ចាន់ សំណាង ឬ ឌីជេ ក្តិប មិនសូវមានវត្តមានលើវិថីសិល្បៈក្តី តែ លោកមិនបានបង្ហាញពីការបោះបង់នោះទេ ពោលគឺលោកតែងបង្ហាញពីឆន្ទៈស្រលាញ់ និងវិលចូលវិស័យមួយនេះ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះ ឌីជេ ក្តិប មុននេះ បានបង្ហើបក្តីស្រមៃដ៏ធំបំផុតចុងក្រោយ គឺបង្កើតសាលាបង្ហាត់បង្រៀន និងចែករំលែកចំណេះជំនាញសិល្បៈដល់ក្មេងជំនាន់ក្រោយ។

ថ្លែងប្រាប់ពីគោលបំណងចុងក្រោយរបស់ខ្លួន ឌីជេ ក្តិប បានបញ្ជាក់ឲ្យដឹងថា «សម្រាប់ក្តីស្រមៃដ៏ធំបំផុតចុងក្រោយរបស់ខ្ញុំ គឺបង្កើតសាលារៀន ដើម្បីបានបង្ហាត់បង្រៀន និងចែករំលែកជូននូវចំណេះជំនាញរបស់ខ្ញុំដែលមាន និងអាចធ្វើបាន ហើយពាក្យស្លោកទាំង ២ ប្រយោគ សម្រាប់សាលារៀនរបស់ខ្ញុំនោះគឺ “ក្តិបធនធាន” ១.មនុស្សប្រុសមានចំណេះ មនុស្សស្រីស្រលាញ់, ២.មនុស្សស្រីមានចំណេះ មនុស្សប្រុសគោរព»។

តាមរយៈការបង្ហើបពីគោលបំណង និងក្តីស្រមៃដ៏ធំរបស់តារារ៉េបឌីជេក្តិបខាងលើ បានធ្វើឲ្យទស្សនិកជនសម្តែងការគាំទ្រដូចៗគ្នា ខណៈជូនពរឲ្យបំណងប្រាថ្នារបស់ ឌីជេ ក្តិប មួយនេះ សម្រេចបាននាពេលឆាប់ៗខាងមុខផងដែរ។

សូមបញ្ជាក់ដែរថា ឌីជេ ក្តិប ក្រៅតែអាជីពអ្នកចម្រៀងរ៉េបល្បីឈ្មោះនាពេលកន្លងមក លោកក៏មានជំនាញផ្នែកនិពន្ធចម្រៀងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


