ជីវិតកម្សាន្ដ
រឿង ប៊ុត សីហា មិនទាន់ចប់ទេ ខណៈម្ចាស់បំណុលថា រៀបចំឯកសារផ្លូវច្បាប់លើពាក្យបណ្ដឹង
តារាសម្បូររឿងអាស្រូវលោក ប៊ុត សីហា ថ្មីៗនេះ បានផ្ទុះរឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងអាម៉ាស់ ខណៈត្រូវបានបុរសម្នាក់ចេញមុខប្រកាសបកអាក្រាតជាសាធារណៈពាក់ព័ន្ធនឹងរឿងឲ្យតារារូបនេះចូលខ្លួនដោះស្រាយបំណុល បើមិនដូច្នោះទេអាចប្រឈមផ្លូវច្បាប់។

ទោះបីមានការប្រកាសទម្លាយជុំវិញរឿងរ៉ាវដែល ប៊ុត សីហា ជំពាក់បំណុលពីសំណាក់បុរសខាងលើពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះសាមីខ្លួនលោក ប៊ុត សីហា នៅមិនទាន់មានប្រតិកម្មឆ្លើយតបណាមួយនោះទេ។ ប៉ុន្តែម្ចាស់បំណុលបន្តទម្លាយ និងប្រកាសថា លោកបានរៀបចំឯកសារផ្លូវច្បាប់សម្រាប់ពាក្យបណ្ដឹងរួចរាល់ហើយ។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Bondcher Buth ដែលអះអាងថាជាម្ចាស់បំណុលបានលើកឡើងថា ខ្ញុំមិនបានចោទប្រកាន់ទេ គឺ សីហា ប៊ុត ពិតជាឆបោកលុយរបស់ខ្ញុំពិតមែន ដូចនេះខាងខ្ញុំបានរៀបឯកសារផ្លូវច្បាប់សម្រាប់ពាក្យប្ដឹងរួចរាល់ហើយ។ មួយវិញទៀត ខ្ញុំ និងបងស្រី ទ្រីដាណា មិនមានបញ្ហានឹងគ្នាឡើយ ហើយខ្ញុំទាក់ទងទៅបង ទ្រីដាណា ក៏មិនមែនដើម្បីឲ្យបងស្រី ទ្រី ដាណា សងលុយជំនួស ប៊ុត សីហា ទេ។

លោកបញ្ជាក់ទៀតថា ខ្ញុំទាក់ទងទៅបងស្រី គឺដើម្បីឲ្យគាត់បានដឹងពីទង្វើរបស់ ប៊ុត សីហា តែប៉ុណ្ណោះ ដែលបាននិយាយយកឈ្មោះបងស្រី ទ្រី ដាណា ទៅអះអាងថាខ្លួនមានកុងត្រាការងារប្រាក់ខែជាមួយបងស្រី ក៏ដើម្បីឲ្យបង ទ្រី ដាណា ដឹងមុនរឿង ប៊ុត សីហា យកឈ្មោះគាត់ទៅអះអាងដើរខ្ចីលុយគេ និងដើម្បីកុំយកឈ្មោះបងស្រីទៅឆបោកខ្ចីលុយអ្នកដទៃទៀត។

ជាមួយគ្នានោះម្ចាស់បំណុលរូបនេះក៏បានសំណូមពរដល់ខាងបណ្ដាសារព័ត៌មានដែរថា សូមបងៗគ្រប់សារព័ត៌មានទាំងអស់ដែលបានចុះព័ត៌មានពីបុគ្គលដែលបានជំពាក់ប្រាក់របស់ខ្ញុំ បើមានការសរសេរលើសលស់ខុសពីការពិត និងមិនបានទទួលការសម្ភាស៍ពីខ្ញុំទេ ខ្ញុំបាទសូមច្រានចោលនូវរាល់ព័ត៌មាន និងពាក្យសម្ដីសរសេរលើសលស់ខុសពីការពិតទាំងនោះ ដូចនេះខ្ញុំមិនទទួលខុសត្រូវ ឬដឹងឮរាល់បញ្ហាដែលអាចកើតឡើងក្នុងព័ត៌មានទាំងអស់នោះនៅពេលខាងមុខឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


