ជីវិតកម្សាន្ដ
ផ្តើមឱកាសជីវិតថ្មី ប៊ុត សីហា បន្ទោសខ្លួនឯងជាអ្នកដើរផ្លូវខុស
បន្ទាប់ពីបាត់មុខមួយរយៈក្រោយធ្លាយដំណឹងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនតារាចម្រៀង ប៊ុត សីហា ពេលនេះបានលេចវត្តមានជាថ្មីដើម្បីមានឱកាសសាងជីវិតនៅក្នុងសង្គម ខណៈមហាជនមួយចំនួនចាំមើលថា តារាប្រុសសម្បូររឿងអាស្រូវគ្រឿងញៀនរូបនេះអាចកែខ្លួន ឬយ៉ាងណា។

ទស្សនិកជនចាំបានថា អតីតម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» លោក ប៊ុត សីហា ត្រូវបានចាប់ខ្លួនចំនួនពីរលើករួចមកហើយជុំវិញករណីគ្រឿងញៀនដែលទង្វើនេះក៏ត្រូវបានអ្នកគាំទ្រ និងសិល្បករជាច្រើនបង្ហាញការហួសចិត្តចរិតលោកមិនចេះកែប្រែទោះបីមានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីមជ្ឈដ្ឋាននានា។
លោក ប៊ុត សីហា គិតមកដល់ពេលនេះបានបាត់មុខពីបណ្ដាញសង្គមរយៈពេលប្រមាណ ៤ខែ កន្លងមក ក្រោយពេលត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។ យ៉ាងណាថ្មីៗនេះលោក ប៊ុត សីហា ស្រាប់តែលេចវត្តមានជាថ្មី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយតារារូបនេះក៏ទទូចស្នើសុំឲ្យមហាជនផ្តល់ការគាំទ្រចំពោះលោកផងដែរ។ ប៉ុន្តែលោក ប៊ុត សីហា ក៏បានបន្ទោសខ្លួនឯងជាអ្នកដើរផ្លូវខុស។

ប៊ុត សីហា បានចេញខ្លឹមសារជាបន្តបន្ទាប់ដោយលើឡើងថា “បងប្អូនចងចាំខ្ញុំផង បន្តិចទៀតខ្ញុំមានអ្វីថ្មីបទថ្មីដែលខ្ញុំក៏មិនដែលច្រៀងបទប្រភេទចឹងដែរ គ្រាន់សាកបើកទំព័រថ្មីសាកល្បង ស៊ែខមិនម្នាក់មួយមើលបងប្អូន”។ លោកថាអ្វីៗដែលអ្នកសារព័ត៌មាននិយាយ គឺត្រូវបងៗនិយាយមិនខុសទេរាល់បងៗចុះផ្សាយមិនថាលើកខ្ញុំ ឬជាន់ខ្ញុំទេបងៗគឺជាអ្នកសារពត៌មាន។
ដោយឡែករឿងមួយទៀតដែលធ្វើឲ្យ ប៊ុត សីហា ចងចាំមិនភ្លេចចំពោះគឺបុគ្គលម្នាក់នោះថៅកែពេជ្រ ទ្រី ដាណា ដែលធ្លាប់ផ្តល់ឱកាស និងលុយកាក់ជ្រោមជ្រេងប៉ុន្តែលោកមិនកែខ្លួន។ ប៊ុត សីហា បានលើកឡើងថា “លោកជំទាវចិត្តធម៌ដែលធ្លាប់ជួយខ្ញុំកន្លងមក ទ្រី ដាណា Dana Try មកពីខ្ញុំទេដែលដើរផ្លូវខុស លោកជំទាវលើសពីល្អពេកហើយសម្រាប់អ្នកក្រីក្រ“។

សូមបញ្ជាក់ថា លោក ប៊ុត សីហា រួមនឹងបក្ខពួកម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺពាក់ព័ន្ធគ្រឿងញៀន។
កាលពីឡុងដើមឆ្នាំ២០១៨ តារាចម្រៀលោក ប៊ុត សី ហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនពាក់ព័ន្ធ នឹងករណីប្រើប្រាស់គ្រឿងញៀនម្តងរួចមកហើយដែលស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីតារាប្រុសរូបនេះទៅទិញគ្រឿងញៀនដើម្បីជក់តែកាលណោះត្រូវបានក្រុមគ្រួសារធានាយកទៅធ្វើការអប់រំ និងបន្សាបគ្រឿងញៀន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ