ជីវិតកម្សាន្ដ
Rith Omega នឹងនាំ ប៊ុត សីហា ប្រឡូកវិថីសិល្បៈវិញជាមួយ YK Lab ដោយរំពឹងថា សាធារណជនផ្តល់ឱកាស
អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ (Rith Omaga) បញ្ជាក់ថា ខ្លួននិងអតីតជ័យលាភីលេខ១ កម្មវិធី The Voice Cambodia រដូវកាលទី១ (ឆ្នាំ២០១៤) បានជួបជជែកលក្ខណ្ឌការងារជាមួយគ្នារួចរាលហើយ ដើម្បីត្រៀមចូលរួមជាមួយនឹង YK Lab (យុគៈ) ដោយរំពឹងថា មហាជននឹងទុកឱកាសដល់អ្នកដែលធ្លាប់ធ្វើខុសហើយចង់កែខ្លួន។នេះបើតាមការបញ្ជាក់របស់លោក ឃុន ធារិទ្ធិ លើបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួននៅរសៀលថ្ងៃទី៣០ មករានេះ។

លោក ឃុន ធារិទ្ធិ បានរៀបរាប់ថា “ខ្ញុំបានជួប ប៊ុត សីហា ហេីយបានឱ្យ សីហា និយាយរឿងក្នុងចិត្តរបស់សីហា និង រឿងការងារ លក្ខណ្ឌការងារដែលគាត់ចូលរួមជាមួយនឹង YK Lab ( យុគៈ )”។ អ្នកដឹកនាំសម្តែងវ័យក្មេងរូបនេះ សង្ឃឹមថា មហាជននឹងទុកឱកាសឱ្យអតីតអ្នកចម្រៀងរូបនេះ ខណៈលោកជឿជាក់ថា លោកប្រាកដជាអាចធ្វេីឱ្យលោក ប៊ុត សីហា ត្រលប់មកវិញក្នុងរូបរាងថ្មី និងរសជាតិថ្មី។
លោកថា “ខ្ញុំធ្លាប់ខុស សីហាធ្លាប់ខុស ខ្ញុំបាននិយាយប្រាប់ពីបញ្ហាខ្ញុំធ្លាប់ជួប នឹងលេីកទឹកចិត្តឱ្យសីហាត្រលប់មកវិញ ជាមួយនឹងខ្ញុំ…”។
ទន្ទឹមនឹងការស្នើសុំឱកាសនេះដែរ សាធារណជនក៏បានបង្ហាញការគាំទ្រ មិនយកទោសអូសដំណើរតារាចម្រៀងនេះឡើយ ហើយថែមទាំងបានលើកទឹកចិត្តលោក ឱ្យបន្តដំណើរលើអាជីពមួយនេះ ជាមួយជំនាញនិងទេពកោសល្យ ធ្វើជាមនុស្សដែលមានគុណតម្លៃដល់សង្គមជាតិ។
គួររំលឹកថា លោក ប៊ុត សីហា ធ្លាប់ផុងខ្លួនជាមួយនឹងគ្រឿងញៀន តែមានចិត្តចង់កែប្រែខ្លួនធ្វើជាមនុស្សល្អ និងបន្តបំពេអារម្មណ៍អ្នកគាំទ្រខ្លួនបន្តទៀត ជាមួយនឹងទេពកោសល្យច្រៀងដែលលោកមាន៕ អត្ថបទ៖ សុធាវី


-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល